ព្រះត្រៃបិដក ភាគ ១៨

លំបាកចិត្ត​ ​ទេវតា​ទាំងនោះ​ ​ក៏​ច្យុត​ចាក​កាយ​នោះ​មក​ ​ម្នាល​អាវុសោ​ ​ហេតុ​នោះ​ ​តែង​មាន​ប្រាកដ​ ​ត្រង់ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​កាយ​នោះ​ ​ហើយ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​លុះ​បាន​មកកាន់​អត្តភាព​ជា​មនុស្ស​ហើយ​ ​ក៏​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ហើយ​ ​ក៏​អាស្រ័យ​នូវ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​(​កិលេស​)​។​បេ​។​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែប​នៃ​ចិត្ត​របស់​ព្រះ​យោគី​ ​ដែល​តាំងនៅ​ខ្ជាប់ខ្ជួន​ ​ដោយ​សមាធិ​ ​ក៏​រលឹក​ឃើញ​នូវ​ខន្ធ​ ​ដែល​សត្វ​អាស្រ័យ​នៅ​ហើយ​ ​ក្នុង​កាលមុន​នោះ​ ​កំណត់​ត្រឹមតែ​អត្តភាព​ជា​ព្រហ្ម​នោះ​ប៉ុណ្ណោះ​ ​មិន​អាច​រលឹក​ឃើញ​ ​នូវ​ខន្ធ​ហួសពី​នោះ​ទៅទៀត​បាន​ឡើយ​។​ ​សត្វ​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ពួក​ទេវតា​ដ៏​ចំរើន​ណា​ ​ដែល​មិនមែន​ឈ្មោះថា​ ​មនោ​បទោសិ​កា​ទេ​ ​ទេវតា​ទាំងនោះ​ ​មិន​សំ​ឡក់​រិះគន់​គ្នានឹងគ្នា​ ​ហួស​វេលា​ ​ហើយក៏​មិនបាន​ធ្វើ​ចិត្ត​ឲ្យ​ប្រទូស្ត​ ​ដល់គ្នា​នឹងគ្នា​ ​ទេវតា​ទាំងនោះ​ ​លុះ​មានចិត្ត​មិនបាន​ប្រទូស្ត​ហើយ​ ​ក៏​មិន​លំបាក​កាយ​ ​មិន​លំបាកចិត្ត​ ​ទេវតា​ទាំងនោះ​ ​ក៏​មិន​ច្យុត​ចាក​កាយ​នោះ​ឡើយ​ ​ជា​ទេវតា​ទៀងទាត់​ឋិតថេរ​ ​មាន​អាយុវែង​ ​មាន​សេចក្តី​មិន​ប្រែប្រួល​ជា​ធម្មតា​ ​តែងតាំង​នៅ​ដូចជា​សស្ស​តិ​វត្ថុ​។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636817157953663700
ទៅកាន់ទំព័រ៖