ព្រះត្រៃបិដក ភាគ ១៨

 [​១៦​]​ ​ម្នា​លភ​គ្គ​វៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​តថាគត​ ​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ ​បញ្ញត្ត​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​ពិតមែន​ឬ​។​ ​ឯស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្តេជ្ញា​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ដូច្នេះ​ ​ហើយ​ទើប​តថាគត​ ​សួរ​យ៉ាងនេះ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ទៀត​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​កើតឡើង​ ​ដោយ​មិន​អាស្រ័យហេតុ​ ​តើមាន​ប្រការ​ដូចម្តេច​ខ្លះ​។​ ​ឯស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​ហើយ​ ​ក៏​ឆ្លើយ​ដោះ​មិន​រួច​ ​កាលបើ​ឆ្លើយ​ដោះ​មិន​រួចហើយ​ ​ក៏​ត្រឡប់​សួរ​មក​តថាគត​វិញ​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​សួរ​ ​តថាគត​ក៏​ព្យាករ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ទេវតា​ ​ឈ្មោះ​អសញ្ញីសត្វ​ ​គឺ​សត្វ​មិន​មាន​សញ្ញា​ ​ទេវតា​ទាំងនោះ​ ​លុះ​មាន​សញ្ញា​កើតឡើង​ហើយ​ ​ក៏​ច្យុត​ចាក​កាយ​នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​នោះ​ ​តែង​មាន​ប្រាកដ​ ​ត្រង់ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​កាយ​នោះ​ ​ហើយ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​លុះ​បាន​មកកាន់​អត្តភាព​ជា​មនុស្ស​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636817158456042434
ទៅកាន់ទំព័រ៖