ព្រះត្រៃបិដក ភាគ ១៨

ក៏បាន​ឮ​មក​យ៉ាងនោះ​ដែរ​។​ ​ម្នា​លភ​គ្គ​វៈ​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ច្បាប់​ទំ​លាប់​ផង​ ​ដឹង​ច្បាស់​នូវ​គុណវិសេស​លើសលុប​ជាង​នោះ​ផង​ ​កាលដែល​តថាគត​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ហើយ​ ​ក៏​មិនបាន​ប្រកាន់​ខុស​ឡើយ​ ​កាល​តថាគត​ ​មិនបាន​ប្រកាន់​ខុស​ហើយ​ ​ទើប​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​នៃ​កិលេស​ ​ចំពោះខ្លួន​ឯង​ ​កាលដែល​តថាគត​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​នៃ​កិលេស​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​វិនាស​ឡើយ​។​
 [​១៧​]​ ​ម្នា​លភ​គ្គ​វៈ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​ពោល​បង្កាច់​តថាគត​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​ជា​អ្នក​ប្រាប់​យ៉ាងនេះ​ ​ដោយ​ពាក្យ​មិន​មាន​ ​ជា​ពាក្យ​ទទេ​ ​ជា​ពាក្យ​កុហក​មិន​ពិត​ថា​ ​ព្រះសមណគោតម​ ​និង​ពួក​ភិក្ខុ​ ​មាន​សេចក្តី​សំគាល់​ខុស​ ​ព្រោះ​ព្រះសមណគោតម​ ​និយាយ​យ៉ាងនេះ​ថា​ ​សម័យ​ណា​ ​យោគី​បាន​ដល់​នូវ​សុភ​វិមោក្ខ​ ​(​វណ្ណ​កសិណ​)​ ​សម័យ​នោះ​ ​យោគី​ ​រមែង​ដឹង​ច្បាស់​នូវ​របស់​ទាំងពួង​ ​ដែល​ល្អ​ក្តី​ ​មិនល្អ​ក្តី​ ​ថា​ជា​របស់​មិនល្អ​តែមួយ​យ៉ាង​។​ ​ម្នា​លភ​គ្គ​វៈ​ ​តថាគត​ ​ឥត​បាន​ពោល​យ៉ាងនេះ​ថា​ ​សម័យ​ណា​ ​យោគី​បាន​ដល់​នូវ​សុភ​វិមោក្ខ​ ​សម័យ​នោះ​ ​យោគី​ ​រមែង​ដឹង​ច្បាស់​នូវ​របស់​ទាំងពួង​ ​ដែល​ល្អ​ក្តី​ ​មិនល្អ​ក្តី​ ​ថា​ជា​របស់​មិនល្អ​តែមួយ​យ៉ាង​ ​ដូច្នេះ​ឡើយ​។​ ​ម្នា​លភ​គ្គ​វៈ​ ​តថាគត​ ​តែង​និយាយ​យ៉ាងនេះ​ថា​ ​សម័យ​ណា​ ​យោគី​បាន​ដល់​នូវ​សុភ​វិមោក្ខ​ ​សម័យ​នោះ​ ​យោគី​ ​រមែង​ដឹង​ច្បាស់​ថា​ជា​របស់​ល្អ​តែមួយ​យ៉ាង​ ​ដូច្នេះទេតើ​។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636817158951560776
ទៅកាន់ទំព័រ៖