ព្រះត្រៃបិដក ភាគ ១៨

 [​៣​]​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​និយាយ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះមានព្រះភាគ​ ​មិនបាន​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​(​១​)​ ​ដល់​ខ្ញុំ​ព្រះអង្គ​សោះ​។​ ​តថាគត​ក៏​និយាយទៅ​វិញ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​ចុះ​តថាគត​ ​បាន​ពោល​នឹង​អ្នក​យ៉ាងនេះ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​ចូរ​មក​នៅ​ពឹងផ្អែក​ ​នឹង​តថាគត​ចុះ​ ​តថាគត​ ​នឹង​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ដល់​អ្នក​ ​ដូច្នេះ​ដែរ​ឬ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​នឹង​បាន​មាន​ព្រះបន្ទូល​យ៉ាង​នុ៎ះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ក៏ទេ​។​ ​តថាគត​និយាយ​ទៀត​ថា​ ​ចុះ​អ្នក​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​នឹង​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​បាន​ពោល​យ៉ាងនោះ​ ​នឹង​ព្រះអង្គ​ក៏ទេ​។​ ​តថាគត​និយាយ​ថា​ ​នែ​សុ​នក្ខត្តៈ​ ​តថាគត​ឥត​បាន​និយាយ​នឹង​អ្នក​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​ចូរ​មក​នៅ​ពឹងផ្អែក​ ​នឹង​តថាគត​ចុះ​ ​តថាគត​ ​នឹង​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ដល់​អ្នក​ ​ដូច្នេះ​ទេ​ ​ចំណែកខាង​អ្នក​ ​ក៏​មិន​និយាយ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅ​ពឹងផ្អែក​ ​នឹង​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​នឹង​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ដល់​ខ្ញុំ​ ​ដូច្នេះ​ដែរ​ ​ម្នាល​មោឃបុរស​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​លោក​បញ្ញត្តិ​ថា​ ​ច្បាប់​ដ៏​ប្រសើរ​ ​ដែល​បុគ្គល​គួរ​ចេះដឹង​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636817141373525370
ទៅកាន់ទំព័រ៖