ព្រះត្រៃបិដក ភាគ ១៨

 [​១៩​]​ ​សម័យ​នោះ​ឯង​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​កំពុង​អង្គុយ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិសទ្យ​ជាច្រើន​ ​ដែល​កំពុង​គឹកកង​រំពង​ ​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​និយាយ​តិរច្ឆានកថា​ ​មាន​ប្រការ​ផ្សេង​ៗ​ ​គឺ​និយាយ​ពី​ស្តេច​ ​និយាយ​ពី​ចោរ​ ​និយាយ​ពី​មហាមាត្រ​ ​និយាយ​ពី​សេនា​ ​និយាយ​ពី​ភ័យ​ ​និយាយ​ពី​ចំបាំង​ ​និយាយ​ពី​បាយ​ ​និយាយ​ពី​ទឹក​ ​និយាយ​ពី​សំពត់​ ​និយាយ​ពីទី​ដេក​ ​និយាយ​ពី​កម្រងផ្កា​ ​និយាយ​ពី​គ្រឿងក្រអូប​ ​និយាយ​ពី​ញាតិ​ ​និយាយ​ពី​យាន​ ​និយាយ​ពី​ស្រុក​ ​និយាយ​ពី​និគម​ ​និយាយ​ពី​ជនបទ​ ​និយាយ​ពី​ក្រុង​ ​និយាយ​ពី​ស្ត្រី​ ​និយាយ​ពី​បុរស​ ​និយាយ​ពី​ការ​ផឹកសុរា​ ​និយាយ​ពី​ច្រកល្ហក​ ​និយាយ​ពី​កំពង់ទឹក​ ​និយាយ​ពី​បុព្វប្រេត​ ​និយាយ​ពី​រឿង​ផ្សេង​ៗ​ ​ដែល​ឥតប្រយោជន៍​ ​និយាយ​រឿង​លោក​ ​(​និយាយ​រឿង​ក្អែ​កស​ ​កុក​ក្រហម​ជាដើម​)​ ​និយាយ​ពី​សមុទ្រ​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​ថា​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​បានឃើញ​សន្ធាន​គហបតិ​ ​កំពុង​ដើរមក​ពី​ចម្ងាយ​ ​ក៏​ហាម​បរិសទ្យ​របស់​ខ្លួន​ថា​ ​ពួក​អ្នក​ដ៏​ចំរើន​ ​ចូរ​មាន​សំ​ឡេង​តិច​ៗ​ ​ពួក​អ្នក​ដ៏​ចំរើន​ ​កុំ​និយាយ​គ្នា​ឡើយ​ ​នេះ​ជា​សាវ័ក​របស់​ព្រះ​មស​ណ​គោតម​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636817160120817654
ទៅកាន់ទំព័រ៖