ព្រះត្រៃបិដក ភាគ ១៨

គេ​មិនមែន​ពេញចិត្ត​ ​ទាំង​មាន​សេចក្តី​ត្រិះរិះ​ ​មិនមែន​អស់ហើយ​ត្រឹម​តប​វត្ត​នោះ​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​សមាទាន​តប​វត្ត​ ​គេ​មិន​លើកខ្លួន​ឯង​ ​មិន​កំហែង​អ្នកដទៃ​ ​ព្រោះ​តប​វត្ត​នោះ​។​បេ​។​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​សមាទាន​តប​វត្ត​ ​គេ​មិន​ស្រវឹង​ ​មិន​ឈ្លក់​គំនិត​ ​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​ព្រោះតែ​តប​វត្ត​នោះ​ទេ​។​បេ​។​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​សមាទាន​នូវ​តប​វត្ត​ ​គេ​ញុំាង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ឲ្យ​កើតឡើង​ ​ព្រោះ​តប​វត្ត​នោះ​ ​តែ​គេ​មិន​ពេញចិត្ត​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​អស់ហើយ​ត្រឹម​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ទេ​ ​ម្នាល​និគ្រោធ​ ​ត្រង់​ដែល​អ្នកមាន​តប​វត្ត​។​បេ​។​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​សមាទាន​តប​វត្ត​ ​គេ​ញុំាង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ឲ្យ​កើតឡើង​ ​គេ​មិន
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636817165094022105
ទៅកាន់ទំព័រ៖