ព្រះត្រៃបិដក ភាគ ១៨

មានត​បវត្ត​ក្នុង​លោក​នេះ​ ​មិន​សម្លាប់សត្វ​ ​មិន​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់សត្វ​ ​មិន​គាប់ចិត្ត​នឹង​អ្នកសម្លាប់​សត្វ​ ​មិន​កាន់​យក​ទ្រព្យ​ ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ ​មិន​ប្រើ​អ្នកដទៃ​ឲ្យ​កាន់​យក​ទ្រព្យ​ ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ ​មិន​គាប់ចិត្ត​នឹង​អ្នក​កាន់​យក​ទ្រព្យ​ ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ ​រមែង​មិន​និយាយ​កុហក​ ​មិន​ប្រើ​អ្នកដទៃ​ឲ្យ​និយាយ​កុហក​ ​មិន​គាប់ចិត្ត​នឹង​អ្នក​និយាយ​កុហក​ ​មិន​សេព​ភា​វិត​ធម៌​ ​(​គឺ​កាមគុណ៥​)​ ​មិន​ប្រើ​អ្នកដទៃ​ឲ្យ​សេព​នូវ​ភា​វិត​ធម៌​ ​មិន​គាប់ចិត្ត​នឹង​អ្នក​ដែល​សេព​នូវ​ភា​វិត​ធម៌​។​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​ ​ដោយហេតុ​យ៉ាងនេះ​។​ ​ម្នាល​និគ្រោធ​ ​កាលណា​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម​ទាំង៤យ៉ាង​ ​ក៏​រមែង​មាន​ពាក្យ​គេ​សរសើរ​អ្នកនោះ​ ​ព្រោះ​ខ្លួន​ជា​អ្នកមាន​តប​វត្ត​។​ ​គេ​ខំប្រឹង​បំពេញ​ ​(​សីល​)​ ​មិន​ត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​ ​(​ភេទគ្រហស្ថ​)​។​ ​គេ​រមែង​អាស្រ័យ​សេនាសនៈ​ស្ងាត់​ ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​ជ្រោះ​ភ្នំ​ ​ទី​ស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​និង​ទី​ដែល​ប្រក់​បាំង​ដោយ​ស្មៅ​។​ ​បុគ្គល​នោះ​ ​លុះ​កាល​ខាងក្រោយ​ភត្ត​ ​ក៏​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ហើយ
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636817166633660167
ទៅកាន់ទំព័រ៖