ព្រះត្រៃបិដក ភាគ ១៩
នាមថា ធតរដ្ឋ មានពួកគន្ធព្វហែហម ទ្រង់ត្រេកត្រអាលដោយរបាំ និងចម្រៀង។ ព្រះរាជបុត្ត របស់ស្តេចជាធំនោះ មានច្រើនដល់ម្ល៉ោះ ខ្ញុំព្រះអង្គបានស្តាប់មកថា មាននាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ សឹងមាននាមថាឥន្ទៈ មានកំឡាំងច្រើន ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់អំពីការដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសខ្ពង់ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ
ID: 636818911227869215
ទៅកាន់ទំព័រ៖