ព្រះត្រៃបិដក ភាគ ១៩

មនុស្ស​ទាំងឡាយ​ ​ដាក់​អង្ករ​នោះ​ក្នុង​ឆ្នាំង​ ​ចំអិន​ដោយ​ភ្លើង​ឥត​ផ្សែង​(​១​)​ ​មិន​មាន​រងើក​ ​ទើប​នាំគ្នា​បរិភោគភោជន​អំពី​ឆ្នាំង​នោះ​។​ ​មនុស្ស​ទាំងនោះ​ ​ទឹម​នូវ​មេគោ​មាន​ក្រចក​តែមួយ​ ​(​ដូច​ក្រចកសេះ​)​ ​បរ​ទៅ​សព្វ​ទិស​ ​ទឹម​បសុសត្វ​ ​(​សត្វ​ជើង​បួន​ក្រៅពី​មេគោ​)​ ​មាន​ក្រចក​តែមួយ​ ​បរ​ទៅ​សព្វ​ទិស​។​ ​យក​ស្រី​ធ្វើជា​វាហនៈ​ ​ត្រាច់​ទៅ​សព្វ​ទិស​ ​យក​បុរស​(​២​)​ ​ធ្វើជា​វាហនៈ​ ​ត្រាច់​ទៅ​សព្វ​ទិស​។​ ​យក​កុមារី​ ​ធ្វើជា​វាហនៈ​ ​ត្រាច់​ទៅ​សព្វ​ទិស​ ​យក​កុមារ​ធ្វើជា​វាហនៈ​ ​ហើយ​ត្រាច់​ទៅ​សព្វ​ទិស​។​ ​មនុស្ស​ទាំងអម្បាល​នោះ​ ​នាំគ្នា​ឡើង​យាន​ ​ត្រាច់​ទៅ​ក្នុង​ទិស​ទាំងពួង​ ​
​(​១​)​ ​សេចក្តី​ដំណាល​ថា​ ​មនុស្ស​ក្នុង​ស្រុក​នោះ​ ​តែង​យក​ថ្មកែវ៣ដុំ​ ​ឈ្មោះ​ជោតិ​បាសាណ​ ​ធ្វើជា​ដុំចង្ក្រាន​ ​ហើយ​យក​ឆ្នាំង​ដំ​កល់​លើ​ដុំចង្ក្រាន​នោះ​ ​ស្រាប់តែ​មាន​ចំហាយភ្លើង​ក្តៅ​ឡើង​អំពី​ថ្ម​នោះ​ ​ធ្វើឲ្យ​ឆ្អិន​តែម្តង​។​ ​(​២​)​ ​ទឹម​បុរស​ក្នុង​យាន​ ​តែ​គេ​មិន​អាចយ​ក​មនុស្សជា​សម្មាទិដ្ឋិ​មក​ទឹម​ទេ​ ​គេ​ច្រើន​ចាប់​តែ​មនុស្ស​មិលក្ខជាតិ​ ​អ្នក​នៅក្នុង​បច្ចន្ត​ប្រទេស​ ​មក​ទឹម​ក្នុង​យាន​ហើយ​បរ​ទៅ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636818913497889052
ទៅកាន់ទំព័រ៖