ព្រះត្រៃបិដក ភាគ ១៩

មហាជន​នាំគ្នា​ហៅថា​ ​វេស្សវ័ណ​។​ ​ពួក​យក្ខ​ឈ្មោះ​ ​ត​តោ​លា​ ​តត្ត​លា​ ​ត​តោត​លា​ ​ឱជ​សី​ ​តេជសី​ ​ត​តោ​ជ​សី​ ​សុ​រោ​ ​រាជា​ ​សុ​រោ​រាជា​ ​អរិ​ដ្ឋ​ ​នេមិ​ ​អរិ​ដ្ឋ​នេមិ​ ​តែង​ត្រួតត្រា​(​១​)​ ​ប្រកាស​នូវ​ប្រយោជន៍​ផ្សេង​ៗ​។​ ​មួយទៀត​ ​ភ្លៀង​នាំ​ទឹក​អំពី​ស្រះ​បោក្ខរណី​ណា​ ​ហើយ​បង្អុរ​ចុះ​ ​ភ្លៀង​ហូរចេញ​អំពី​ទីណា​ ​ត្រង់​ទីនោះ​ឯង​ ​មាន​អន្លង់​ទឹក​ ​ឈ្មោះ​ធរណី​ ​ពួក​យក្ខ​តែង​អង្គុយ​ប្រជុំ​គ្នា​ក្នុង​ទីណា​ ​ត្រង់​ទីនោះ​ឯង​ ​មាន​សភា​(​២​)​ ​ឈ្មោះ​ភ​គ​ល​វតី​។​ ​ត្រង់​ទីនោះ​ ​មាន​ដើមឈើ​ផ្លែ​ជានិច្ច​ ​ដេរដាស​ ​ដោយ​ហ្វូង​បក្សី​ផ្សេង​ៗ​ ​កងរំពង​ដោយ​សំឡេង​សត្វ​ក្ងោក​ ​សត្វ​ក្រៀល​ ​(​ព្រមទាំង​)​ ​ពួក​តា​វ៉ៅ​ ​មាន​សំឡេង​ពីរោះ​។​ ​សំឡេង​បក្សី​ ​ឈ្មោះ​ជីវញ្ជីវ​ក​ ​ក៏​មាន​ក្នុង​ទីនុ៎ះ​ ​មួយទៀត​ ​ពួក​បក្សី​ឈ្មោះ​ឱ​ដ្ឋ​វ​ចិត្ត​កៈ​ ​
​(​១​)​ ​យក្ខ​ជា​អ្នករក្សា​ដែន​ទាំង១២នាក់​ ​តែង​ត្រូ​ត​ត្រា​ ​ប្រាប់​ពន្យល់​នូវ​ការ​ជា​ប្រយោជន៍​ផ្សេង​ៗ​ ​ហើយ​ប្រាប់​សេចក្តី​ដល់​ពួក​យក្ខ​ ​អ្នករក្សា​ទ្វារ​ទាំង១២នាក់​ ​យក្ខ​រក្សា​ទ្វារ​ទាំងនោះ​ ​ក៏​នាំ​សេចក្តី​នោះ​ ​ទៅ​ក្រាបបង្គំទូល​ ​ដល់​ស្តេច​វេស្សវ័ណ​ ​(​អដ្ឋកថា​)​។​ ​(​២​)​ ​សំដៅយក​មណ្ឌប​កែវ​ទំហំ១២យោជន៍​ ​ដែល​ព័ន្ធព័ទ្ធ​ដោយ​វល្លិ​ឈ្មោះ​ភ​គ​ល​វតិ​ ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​នោះ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636818914310765546
ទៅកាន់ទំព័រ៖