ព្រះត្រៃបិដក ភាគ ១៩
អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គល ប្រសើរជាងនរជន តែងមិនដល់នូវសេចក្តីញាប់ញ័រ (ដោយកិលេស) ជាដាច់ខាត នេះឯង ជាធម្មតា របស់ព្រះតថាគតនោះ។
[៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នកចាត់ចែង នូវការរក្សាការពារ គ្រប់គ្រងប្រកបដោយធម៌ផង បានឲ្យទាន ព្រមទាំងបរិវារ (របស់ទាន
(១))ផង។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង។ ព្រះតថាគតនោះ តែងគ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ
(១) អដ្ឋកថា ថា បរិវារ របស់ទានមាន១០ប្រការគឺ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រែ ឬតាំង លំនៅ ប្រទីប និងប្រេង។
ID: 636818880802548986
ទៅកាន់ទំព័រ៖