ព្រះត្រៃបិដក ភាគ ១៩

 [​៨៥​]​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​ការ​រក្សា​ជាប់​ទាក់ទង​ក្នុង​អាដានា​ដាន​គរ​នេះឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប់គ្រង​រក្សា​ ​ដើម្បី​មិន​បៀតបៀន​ ​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​។​ ​ការ​រក្សា​ជាប់​ទាក់ទង​ក្នុង​អាដានា​ដាន​គរ​នេះ​ ​ដែល​បុគ្គល​ណាមួយ​ ​ទោះបីជា​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​ ​រៀន​ដោយ​ប្រពៃ​ ​រៀន​ដោយសព្វគ្រប់​ ​ជំរះ​អត្ថ​ ​និង​ព្យញ្ជនៈ​ឲ្យ​បរិបូណ៌​ ​បើ​អមនុស្ស​ ​ទោះបីជា​យក្ខ​ក្តី​ ​យក្ខិនី​ក្តី​ ​កូនប្រុស​របស់​យក្ខ​ក្តី​ ​កូនស្រី​របស់​យក្ខ​ក្តី​ ​អាមាត្យ​ធំ​របស់​យក្ខ​ក្តី​ ​បរិស័ទ​របស់​យក្ខ​ក្តី​ ​អ្នកបំរើ​របស់​យក្ខ​ក្តី​ ​គន្ធព្វ​ប្រុស​ក្តី​ ​គន្ធព្វ​ស្រី​ក្តី​ ​កូនប្រុស​របស់​គន្ធព្វ​ក្តី​ ​កូនស្រី​របស់​គន្ធព្វ​ក្តី​ ​អាមាត្យ​ធំ​របស់​គន្ធព្វ​ក្តី​ ​បរិស័ទ​របស់​គន្ធព្វ​ក្តី​ ​អ្នកបំរើ​របស់​គន្ធព្វ​ក្តី​ ​កុម្ភណ្ឌ​ប្រុស​ក្តី​ ​កុម្ភណ្ឌ​ស្រី​ក្តី​ ​កូនប្រុស​របស់​កុម្ភណ្ឌ​ក្តី​ ​កូនស្រី​របស់​កុម្ភណ្ឌ​ក្តី​ ​អាមាត្យ​ធំ​របស់​កុម្ភណ្ឌ​ក្តី​ ​បរិស័ទ​របស់​កុម្ភណ្ឌ​ក្តី​ ​អ្នកបំរើ​របស់​កុម្ភណ្ឌ​ក្តី​ ​នាគ​ឈ្មោល​ក្តី​ ​នាគ​ញី​ក្តី​ ​កូនឈ្មោល​របស់​នាគ​ក្តី​ ​កូនញី​របស់​នាគ​ក្តី​ ​អាមាត្យ​ធំ​របស់​នាគ​ក្តី​ ​បរិស័ទ​របស់​នាគ​ក្តី​ ​អ្នកបំរើ​របស់​នាគ​ក្តី​ ​ដែល​ជា​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636818915242698850
ទៅកាន់ទំព័រ៖