ព្រះត្រៃបិដក ភាគ ១៩

អ្នកមាន​ចិត្តប្រទូស្ត​ ​នូវ​បុគ្គល​នោះ​ ​ហើយ​ដើរតាម​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​ ​ដែល​កំពុង​ដើរ​ ​ឬ​ឈរ​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​ ​ដែល​កំពុង​ឈរ​ ​ឬ​អង្គុយ​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ភ​បាសិកា​ ​ដែល​កំពុង​អង្គុយ​ ​ឬ​ដេក​ជិត​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​ ​ដែល​កំពុង​ដេក​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​នោះ​ ​មិន​គប្បី​បាន​សក្ការៈ​ ​និង​សេចក្តី​គោរព​ក្នុង​ស្រុក​ ​ឬ​និគម​ទាំងឡាយ​នៃ​ខ្ញុំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​នោះ​មិន​គប្បី​បាន​ទី​ផ្ទះ​ ​ឬ​ការ​នៅជា​និច្ច​ក្នុង​រាជធានី​ឈ្មោះ​ ​អាល​ក​មន្ទារ​បស់​ខ្ញុំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​នោះ​ ​មិន​គប្បី​បាន​ចូលកាន់​ទីប្រជុំ​របស់​ពួក​យក្ខ​ទាំងឡាយ​ ​នៃ​ខ្ញុំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​មួយទៀត​ ​អមនុស្ស​ទាំងឡាយ​ ​មិន​គប្បី​ធ្វើ​អាវាហមង្គល​ ​ឬ​វិវាហមង្គល​ ​និង​អមនុស្ស​នោះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​ទាំងឡាយ​ ​គប្បី​ផ្តាសា​អមនុស្ស​នោះ​ ​ដោយ​ពាក្យ​ផ្តាសា​ទាំងឡាយ​ ​ពេញបន្ទុក​ប្រៀបធៀប​ដោយខ្លួន​ ​(​អាក្រក់​)​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​អមនុស្ស​ទាំងឡាយ​ ​គប្បី​ផ្កាប់​បាត្រ​ទទេ​លើ​ក្បាល​នៃ​អមនុស្ស​នោះ​។​ ​មួយទៀត​ ​អមនុស្ស​ទាំងឡាយ​ ​គប្បី​បំបែក​ក្បាល​អមនុស្ស​នោះ​ជា៧ភាគ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​មាន​អមនុស្ស​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636818915518114603
ទៅកាន់ទំព័រ៖