ព្រះត្រៃបិដក ភាគ ១៩
ទាំងឡាយ ក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងឡាយនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃយក្ខ ជាសេនាបតី ២៨ នាក់ របស់ស្តេចជាធំនោះ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកចោរក្នុងដែននៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃសេនាបតី របស់ស្តេចមគធៈ មិនធ្វើតាមអាជ្ញា នៃសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេចមគធៈ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកមហាចោរទាំងអម្បាលនោះ គេតែងហៅថាជាសត្រូវនឹងស្តេចមគធៈ យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ជាអ្នកក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃសេនាបតីរបស់ស្តេចជាធំ មិនធ្វើតាមអាជ្ញាពួកយក្ខសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេចជាធំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ យ៉ាងដូច្នោះឯង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិនបើអមនុស្សណាមួយ ជាយក្ខប្រុសក្តី យក្ខស្រីក្តី កូនប្រុសរបស់យក្ខក្តី
ID: 636818915762538583
ទៅកាន់ទំព័រ៖