ព្រះត្រៃបិដក ភាគ ១៩

បញ្ចាល​ចន្ទៈ១​ ​អាល​វកៈ១​ ​ប​ជុ​ណ្ណៈ១​ ​សុ​មុ​ខៈ១​ ​ទធិ​មុ​ខៈ១​ ​មណិ១​ ​មា​និច​រៈ១​ ​ទីឃៈ១​ ​សេរិ​សកៈ១​។​

 [​៨៧​]​ ​ត្រូវ​ពោលទោស​ ​កន្ទក់កន្ទេញ​ ​ត្រូវ​ស្រែក​ប្តឹង​ដល់​ពួក​យក្ស​ ​ពួក​មហា​យក្ខ​ ​ពួក​សេនាបតី​ ​ពួក​មហា​សេនាបតី​ ​ទាំងអម្បាល​នេះ​ថា​ ​យក្ខ​នេះ​ចាប់​គេ​ ​យក្ខ​នេះ​ចូល​គេ​ ​យក្ខ​នេះ​បៀតបៀន​គេ​ ​យក្ខ​នេះ​បៀត​បៀន​ផ្សេង​ៗ​ ​យក្ខ​នេះ​ធ្វើទុក្ខ​គេ​ ​យក្ខ​នេះ​ធ្វើឲ្យ​គេ​លំបាក​ ​យក្ខ​នេះ​មិនលែង​គេ​។​
 [​៨៨​]​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ការ​រក្សា​ជាប់​តមក​អំពី​អាដានា​ដាន​គរ​នេះឯង​ ​ប្រព្រឹត្តទៅ​ដើម្បី​គ្រប់គ្រង​រក្សា​ ​ដើម្បី​មិន​បៀតបៀន​គ្នា​ ​ដើម្បី​នៅជា​សុខ​ដល់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​និង​ឧបាសិកា​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ណ្ហើយ​ឥឡូវនេះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​មាន​រវល់​ច្រើន​ ​មាន​កិច្ច​គួរ​ធ្វើ​ច្រើន​ ​ខ្ញុំ​ព្រះអង្គ​សូម​ក្រាប​ថ្វាយបង្គំលា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ទាំងឡាយ​ ​ចូរ​ព្រះអង្គ​កំណត់កាល​គួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636818916700592236
ទៅកាន់ទំព័រ៖