ព្រះត្រៃបិដក ភាគ ១៩

ស្វាង​ហើយ​ ​ក៏​នាំគ្នា​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យក្ខ​ទាំងអម្បាល​នោះ​ឯង​ ​ពួក​ខ្លះ​ថ្វាយបង្គំ​តថាគត​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ពោល​ពាក្យ​រាក់ទាក់​សំណេះសំណាល​ ​ជាមួយនឹង​តថាគត​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​តថាគត​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រកាស​នាម​ ​និង​គោត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​អង្គុយ​ស្ងៀម​ៗ​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ជាធំ​ទ្រង់ព្រះ​នាម​វេស្សវ័ណ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់ខ្ពស់​ ​មិន​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់ខ្ពស់​ ​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់​កណ្តាល​ខ្លះ​ ​មិន​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់​កណ្តាល​ ​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់​ទាប​ ​មិន​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​យក្ខ​ជាន់​ទាប​ ​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​ក៏​មាន​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636818917262174357
ទៅកាន់ទំព័រ៖