ព្រះត្រៃបិដក ភាគ ១៩

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​យក្ខ​ដែល​មិន​ជ្រះថ្លា​ ​ចំពោះ​ព្រះមានព្រះភាគ​ ​មាន​ច្រើនណាស់​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​បាណាតិបាត​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​អទិន្នាទាន​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ទ្រង់​សំដែងធម៌​ដើម្បីឲ្យ​វៀរចាក​មុសាវាទ​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប៉ុន្តែ​យក្ខ​ទាំងឡាយ​ច្រើនណាស់​ ​ដែល​មិន​វៀរចាក​បាណាតិបាត​ ​មិន​វៀរចាក​អទិន្នាទាន​ ​មិន​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​មិន​វៀរចាក​មុសាវាទ​ ​មិន​វៀរចាក​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​សោះ​ ​(​ព្រោះហេតុនោះ​)​ ​អំពើ​វៀរ​នោះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទី​ពេញចិត្ត​ ​របស់​យក្ខ​ទាំងឡាយ​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​អាស្រ័យ​នៅ​សេនាសនៈ​ស្ងាត់​ ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​មាន​សូរសព្ទ​គឹកកង​រំពង​តិច​ ​ប្រាសចាក​សំដី​របស់​មនុស្ស​អ្នកដើរ​ទៅមក​ ​សមគួរ​ដល់​ការ​កំបាំង​អំពី​ពួក​មនុស្ស​ ​គួរ​ជាទី​លាក់ខ្លួន​ពួន​អាត្មា​បាន​ ​ពួក​យក្ខ​ជាន់ខ្ពស់​តែង​នៅជា​និច្ច​ ​ក្នុង​ព្រៃ​នោះ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​បង្រៀន​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636818917514288777
ទៅកាន់ទំព័រ៖