ព្រះត្រៃបិដក ភាគ ១៩
គឺត្រង់ផ្ទៃជើងទាំងគូ ខាងក្រោម មានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន និងមហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច (ចំណុះ) ពួកអ្នកមានទ្រព្យ និងពួករាជកុមារ កាលបើបានជាស្តេច នឹងបានរបស់នេះ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើបានត្រាស់ជាព្រះពុទ្ធហើយ តើបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់ជាព្រះពុទ្ធ បាននូវបរិស័ទនេះ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
ID: 636818881099435967
ទៅកាន់ទំព័រ៖