ព្រះត្រៃបិដក ភាគ ១៩
អ្នកទាំងឡាយ ចូរចាំទុកនូវព្រះបរិត្ត សម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ ការរក្សាក្នុងអាដានាដានគរនេះ ប្រកបដោយប្រយោជន៍ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរទទួលអនុមោទនានឹងភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។
ចប់ អាដានាដិយសូត្រ ទី៩។
ID: 636818918333585638
ទៅកាន់ទំព័រ៖