ព្រះត្រៃបិដក ភាគ ១៩

បែរមុខ​ទៅ​ទិសខាងលិច​ ​ឆ្ពោះ​មុខ​ទៅ​រក​ព្រះមានព្រះភាគ​ដែរ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដល់​យប់ជ្រៅ​ ​ហើយ​ទ្រង់​តឿន​ថា​ ​ម្នាល​វា​សេដ្ឋ​គោត្រ​ទាំងឡាយ​ ​យប់ជ្រៅ​ណាស់​ហើយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​សំគាល់​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​អភិវាទ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​៩៥​]​ ​លំដាប់នោះ​ឯង​ ​កាលដែល​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ចៀសចេញ​ទៅ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ភិក្ខុសង្ឃ​នៅ​ស្ងៀមស្ងាត់​ ​ក៏​ត្រាស់​ហៅ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុសង្ឃ​ប្រាសចាក​សេចក្តី​ងងុយ​ងោក​ងក់​ហើយ​ ​ម្នាល​សារីបុត្ត​ ​ចូរ​អ្នក​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ធម្មី​កថា​ចុះ​ ​តថាគត​រោយ​ខ្នង​ណាស់​ ​តថាគត​នឹង​តម្រង់​ខ្នង​ ​(​បន្តិច​)​។​ ​ព្រះ​សារីបុត្ត​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636818919709044310
ទៅកាន់ទំព័រ៖