ព្រះត្រៃបិដក ភាគ ១៩

ដើម្បី​ដោះស្រាយ​នូវ​ទោស​ក្នុង​វាទៈ​ ​ឬ​បើ​អ្នកឯង​អង់អាច​ ​ចូរ​ដោះចេញ​ ​(​ចាក​សេចក្តី​ខុស​ចុះ​)​។​ ​សេចក្តី​ស្លាប់​តែមួយ​ ​ក៏​ហាក់ដូចជា​ប្រព្រឹត្ត​តាម​ពួក​និ​គ្រ​ណ្ឋ​ ​ដែល​ជា​សិស្សរបស់​នាដ​បុត្ត​។​ ​ពួក​សាវ័ក​របស់​និ​គ​ណ្ឋ​នាដ​បុត្ត​ណា​ ​ដែល​ជា​គ្រហស្ថ​ ​ស្លៀកពាក់​សំ​ពត់​ស​ ​ពួក​សាវ័ក​ទាំងនោះ​ ​ក៏​មាន​សេចក្តី​នឿយណាយ​ ​ធុញទ្រាន់​ ​ជិនឆ្អន់​នឹង​ពួក​និ​គ្រ​ណ្ឋ​ ​ដែល​ជា​សិស្សរបស់​នាដ​បុត្ត​ ​ដូច​ពួក​ជន​ ​ដែល​មាន​សេចក្តី​នឿយណាយ​ ​ធុញទ្រាន់​ ​ជិនឆ្អន់​នឹង​ធម្មវិន័យ​ ​ដែលគេ​ពោល​ទុក​ ​ដោយ​អាក្រក់​ ​ដែលគេ​សំដែង​ទុក​ ​ដោយ​អាក្រក់​ ​មិនមែន​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិនមែន​ជា​ធម្មវិន័យ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​ជា​ធម្មវិន័យ​មាន​ទីពឹង​បែកធ្លាយ​ហើយ​ ​ជា​ធម្មវិន័យ​មិន​មាន​ទីពឹង​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​ធ្វើ​មរណកាល​ហើយ​ថ្មី​ៗ​ ​ក្នុង​ក្រុង​បា​វា​ ​ដោយ​កាលកិរិយា​ ​នៃ​និគ្គណ្ឋ​នាដ​បុត្ត​នោះ​ ​ពួក​និ​គ្រ​ណ្ឋ​ ​ក៏​បែកគ្នា​ទៅជា​ពីរ​ពួក​។​បេ​។​ ​ជា​ធម្មវិន័យ​ ​មាន​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636818920383912910
ទៅកាន់ទំព័រ៖