ព្រះត្រៃបិដក ភាគ ១៩

[​៦​]​ ​ព្រះ​តថាគត​ ​កើតជា​មនុស្ស​ ​ក្នុង​កាល​ពី​មុន​ៗ​ ​ជាតិ​ពី​មុន​ៗ​ ​ជា​អ្នកនាំ​នូវ​សេចក្តី​សុខ​ ​មក​ឲ្យ​ដល់​ជន​ច្រើន​នាក់​ ​ជា​អ្នក​បន្ទោបង់​នូវ​ភ័យ​ ​គឺ​សេចក្តី​ភ្ញាក់ផ្អើល​ ​និង​សេចក្តី​តក់ស្លុត​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ក្នុង​ការគ្រប់គ្រង​ ​ការ​រក្សា​ការពារ​។​ ​ព្រោះ​កម្ម​នោះ​ ​ព្រះ​តថាគត​ ​បាន​ទៅកាន់​ឋានសួគ៌​ ​ហើយ​សោយ​សេចក្តី​សុខ​ ​សេចក្តី​សម្រាន្ត​ ​និង​សេចក្តី​ត្រេកអរ​ ​លុះ​ព្រះ​តថាគត​ច្យុត​ ​ចាក​ឋានសួគ៌​នោះ​ ​មក​កើត​ក្នុង​មនុស្សលោក​នេះ​ទៀត​ ​ក៏បាន​នូវ​ចក្រ​ ​ត្រង់​ផ្ទៃ​ជើង​ទាំងពីរ​ ​ប្រកបដោយ​ខ្នងកង់​ ​ដុំ​ ​ព្រមទាំង​កាំ១ពាន់​ ​មាន​ចន្លោះ​ស្មើគ្នា​។​ ​ពួក​ជន​អ្នក​ស្គាល់​លក្ខណៈ​ ​បានឃើញ​រាជកុមារ​ ​ដែល​មាន​លក្ខណៈ​នៃ​បុណ្យ​ច្រើន​ ​(​យ៉ាងនេះ​)​ ​ទើប​ព្រមគ្នា​ព្យាករ​ថា​ ​(​ព្រះរាជ​កុមារ​នេះ​)​ ​នឹង​មាន​បរិវារ​ច្រើន​ ​អាច​ញាំញី​នូវ​សត្រូវ​បាន​ ​ដូចជា​ចក្រ​ដែល​មាន​ខ្នងកង់​ ​(​និង​ដុំ​ ​ព្រមទាំង​កាំ១ពាន់​)​ ​មាន​ចន្លោះ​ស្មើគ្នា​ ​ដូច្នោះឯង​។​ ​បើ​ព្រះរាជ​កុមារ​ ​(​ដែល​ប្រកបដោយ​លក្ខណៈ​)​ ​ដូច្នោះ​ ​មិនបាន​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ទេ​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ទ្រង់​ប្រាបប្រាម​ផែនដី​ ​មាន​ពួក​ក្សត្រ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636818881349540272
ទៅកាន់ទំព័រ៖