ព្រះត្រៃបិដក ភាគ ១៩

ភវតណ្ហា​(​១​)​ ​១​ ​។​ ​ភវ​ទិដ្ឋិ​(​២​)​ ​១​ ​វិភវ​ទិដ្ឋិ​(​៣​)​ ​១​។​ ​សេចក្តី​មិន​ខ្មាសបាប១​ ​សេចក្តី​មិន​ក្តៅ​នឹង​បាប​ ​ឬមិន​ខ្លាច​បាប១​។​ ​សេចក្តី​ខ្មាសបាប១​ ​សេចក្តី​ក្តៅ​នឹង​បាប១​។​ ​ភាវៈ​ជា​អ្នក​ដែលគេ​ប្រដៅ​ក្រ១​ ​ភាវៈ​ជា​អ្នកមាន​មិត្ត​អាក្រក់១​។​ ​ភាវៈ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ១​ ​ភាវៈ​ជា​អ្នកមាន​មិត្ត​ល្អ១​។​ ​សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ១​ ​សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ១​។​ ​សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ១​ ​សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ១​។​ ​សេចក្តី​ឈ្លាស​ក្នុង​ធាតុ១​ ​សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុងចិត្ត១​។​ ​សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ១​ ​សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ​ធម៌១​។​ ​សេចក្តី​ឈ្លាស​ក្នុង​ហេតុ១​ ​សេចក្តី​ឈ្លាស​ក្នុង​មិនមែន​ហេតុ១​។​ ​សេចក្តី​ស្លូតត្រង់១​ ​ចិត្តទន់១​។​ ​សេចក្តី​អត់ធ្មត់១​ ​ការប្រព្រឹត្តិ​ល្អ​ ​ឬ​ស្លូត​ ​មិន​កោងកាច១​។​ ​ពាក្យពីរោះ១​ ​ការ​ទទួលរាក់ទាក់១​។​ ​សេចក្តី​មិន​បៀតបៀន​(​៤​)​ ​១​ ​សេចក្តី​ស្អាត​(​៥​)​ ​១​។​ ​សេចក្តី​ភ្លាំងភ្លាត់​សតិ១​ ​មិនដឹង​ខ្លួន១​។​ ​សេចក្តី​រឭក១​ ​ដឹងខ្លួន១​។​
​(​១​)​ ​សេចក្តី​ប្រាថ្នា​ ​សេចក្តី​ត្រេកត្រអាល​ក្នុង​ភព​។​ ​(​២​)​ ​បាន​ដល់​សស្ស​ត​ទិដ្ឋិ​ ​សេចក្តី​យល់ឃើញ​ថា​ ​លោក​ទៀង​។​ ​(​៣​)​ ​បាន​ដល់​ឧច្ឆេទ​ទិដ្ឋិ​ ​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ទៅ​សូន្យ​ ​មិនកើត​ទៀត​ឡើយ​។​ ​(​៤​)​ ​បាន​ដល់ក​រុ​ណា​ ​គឺ​សេចក្តី​អាណិត​ ​អនុគ្រោះ​សព្វ​សត្វ​។​ ​(​៥​)​ ​បាន​ដល់​មេត្តា​ ​គឺ​សេចក្តី​រាប់អាន​ ​ស្រឡាញ់​សព្វ​សត្វ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636818936176576199
ទៅកាន់ទំព័រ៖