ព្រះត្រៃបិដក ភាគ ១៩
ភាវៈជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកមិនដឹងប្រមាណក្នុងភោជន១។ ភាវៈជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកដឹងប្រមាណក្នុងភោជន១។ កំឡាំង គឺប្រាជ្ញា ជាគ្រឿងពិចារណា១ កំឡាំង គឺភាវនា
(១) ១។ កំឡាំង គឺសតិ១ កំឡាំង គឺសមាធិ១។ សមថៈ (ធម៌សម្រាប់រម្ងាប់ចិត្ត)១ វិបស្សនា (ប្រាជ្ញាឃើញច្បាស់នូវនាមរូប)១។ សមថនិមិត្ត
(២) ១ មគ្គហនិមិត្ត
(៣) ១។ សេចក្តីព្យាយាម
(៤) ១ សេចក្តីមិនរាយមាយ
(៥) ១។ សីលវិបត្តិ១ ទិដ្ឋិវិបត្តិ១។ សីលសម្បទា១ ទិដ្ឋិសម្បទា១។ សេចក្តីបរិសុទ្ធនៃសីល១ សេចក្តីបរិសុទ្ធនៃទិដ្ឋិ១។ សេចក្តីបរិសុទ្ធនៃទិដ្ឋិ គឺញាណទស្សៈ១ សេចក្តីព្យាយាម នៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត
(៦) ១។ សេចក្តីសង្វេគក្នុងហេតុ(៧)ទាំងឡាយ គួរសង្វេគ១ សេចក្តីព្យាយាម(៨) ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ១។ សេចក្តីមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ១។ មិនរួញរា ក្នុងសេចក្តីព្យាយាម១។ វិជ្ជា
(៩) ១ វិមុត្តិ
(១០) ១។
(១) សំដៅយកពោជ្ឈង្គ ទាំង៧ប្រការ។ (២) ហេតុនៃសេចក្តីរម្ងាប់ចិត្ត បានដល់សម្មាសមាធិ។ (៣) ហេតុនៃសេចក្តីព្យាយាម បានដល់សម្មាវាយាមៈ។ (៤) បានដល់សម្មាវាយាមៈ។ (៥) [បានដល់សម្មាសមាធិ (៦) សេចក្តីព្យាយាម ដែលប្រកបដោយញាណទស្សនៈនោះ។ (៧) បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ ព្យាធិទុក្ខ។ (៨) បានដល់សម្មប្បធានទាំង៤។ (៩) [បានដល់វិជ្ជា៣។ (១០) បានដល់វិមុត្តិពីរ គឺចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌ នៃចិត្ត បានដល់អដ្ឋសមាបត្តិ១ ព្រះនិព្វាន១។
ID: 636818937179673573
ទៅកាន់ទំព័រ៖