ព្រះត្រៃបិដក ភាគ ១៩

សេចក្តី​ដឹង​ ​ក្នុង​អរិយមគ្គ​ ​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស១​ ​សេចក្តី​ដឹង​ក្នុង​អរិយ​ផល​ ​ដែល​ធ្វើ​សត្វ​មិន​ឲ្យ​កើតឡើង​ដោយ​បដិសន្ធិ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះឯង​ជាពួក​ធម៌​ពីរ​ៗ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​ដោយ​ប្រពៃ​ ​យើង​ទាំងអស់គ្នា​ ​គួរតែ​សង្គាយនា​ក្នុង​ធម៌​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​

​ចប់​ ​ពួក​ធម៌​ពីរ​ៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​៩៩​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​ធម៌​បីៗ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​ដោយ​ប្រពៃ​ ​គួរតែ​យើង​ទាំងអស់គ្នា​ ​សង្គាយនា​ក្នុង​ធម៌​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ពួក​ធម៌​បីៗ​ ​តើ​អ្វីខ្លះ​?​ ​ពួក​ធម៌​បីៗ​ ​គឺ​ ​ឫស​អកុសល៣យ៉ាង​ ​គឺ​លោភៈ​ ​ជា​ឫស​នៃ​អកុសល១​ ​ទោសៈ​ ​ជា​ឫស​នៃ​អកុសល១​ ​មោហៈ​ ​ជា​ឫស​នៃ​អកុសល១​។​ ​ឫស​កុសល៣យ៉ាងគឺ​ ​អលោភៈ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636818937499821884
ទៅកាន់ទំព័រ៖