ព្រះត្រៃបិដក ភាគ ១៩
តណ្ហា៣យ៉ាងដទៃទៀតគឺ រូបតណ្ហា១ អរូបតណ្ហា១ និរោធតណ្ហា
(១) ១។ សញ្ញោជនៈ ៣យ៉ាងគឺ សក្កាយទិដ្ឋិ
(២) ១ វិចិកិច្ឆា
(៣) ១ សីលព្វតបរាមាស
(៤) ១។ អាសវៈ៣យ៉ាង គឺ កាមាសវៈ
(៥) ១ ភវាសវៈ
(៦) ១ អវិជ្ជាសវៈ
(៧) ១។ ភព៣យ៉ាងគឺ កាមភព
(៨) ១ រូបភព
(៩) ១ អរូបភព
(១០) ១។ ការស្វែងរក៣យ៉ាងគឺ ការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌
(១១) ១។ មានៈ៣យ៉ាងគឺ មានៈថាអាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ១ មានៈថាអាត្មាអញអន់ជាងគេ១។ កាល៣យ៉ាងគឺ អតីតកាល១ អនាគតកាល១ បច្ចុប្បន្នកាល១។ អន្តៈ គឺចំណែក៣យ៉ាងគឺ
(១) តម្រេកប្រកបដោយឧចេ្ឆទទិដ្ឋិ។ (២) សេចក្តីយល់ខុស មាននៅក្នុងកាយ គឺខន្ធទាំង៥ មានរូបក្ខន្ធជាដើម។ (៣) សេចក្តីសង្ស័យ ក្នុងគុណព្រះរតនត្រ័យជាដើម។ (៤) សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត គឺប្រកាន់សីល និងវ័តខាងក្រៅព្រះពុទ្ធសាសនា ដែលមិនបរិសុទ្ធ ថាជាបរិសុទ្ធវិញ។ (៥) ក្នុងគម្ពីរធម្មសង្គណិថា សេចក្តីត្រេកត្រអាលក្នុងកាម ហៅថា កាមាសវៈ។ (៦) សេចក្តីត្រេកត្រអាល ក្នុងភព ហៅថា ភវាសវៈ។ (៧) សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង៤ជាដើម ហៅថា អវិជ្ជា។ ឯអាសវសព្ទនេះ ប្រែថា ត្រាំនៅអស់កាលយូរ។ (៨) ប្រទេស ជាទីកើតនៃសត្វ ដែលមានអារម្មណ៍ប្រកបដោយកាម រាប់តាំងអំពីអវចិនរក រហូតដល់កាមាវចរទេវលោក។ (៩) ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយរូបជ្ឈាន គឺរូបព្រហ្មទាំង១៦ជាន់។ (១០) ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយអរូបជ្ឈាន គឺអរូបព្រហ្មទាំង៤ជាន់។ (១១) បានដល់មិច្ឆាទិដ្ឋិ មានសស្សតទិដ្ឋិជាដើម។
ID: 636818939626993552
ទៅកាន់ទំព័រ៖