សក្កាយ
(១) ជាចំណែក១ ធម៌ជាគ្រឿងកើត
(២) នៃសក្កាយជាចំណែក១ ធម៌ជាគ្រឿងរលត់
(៣) នៃសក្កាយជាចំណែក១។ វេទនា៣យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ សេចក្តីលំបាក ៣ យ៉ាងគឺ លំបាកព្រោះសេចក្តីទុក្ខ
(៤) ១ លំបាកព្រោះសង្ខារ
(៥) ១ លំបាកព្រោះសេចក្តីប្រែប្រួល
(៦) ១ ។ គំនរ ៣ យ៉ាងគឺ សភាវៈខុសដ៏ទៀងទាត់
(៧) ជាគំនរ ១ សភារៈត្រូវដ៏ទៀងទាត់
(៨) ជាគំនរ១ សភារៈមិនទៀងទាត់
(៩) ជាគំនរ ១ ។ សេចក្តីសង្ស័យ ៣ យ៉ាងគឺ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអតីតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអនាគតកាល១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវបច្ចុប្បន្នកាល ១ ។ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំងមាន ៣ យ៉ាង គឺ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សា នូវកាយទុច្ចរិតណាថា
(១) បានដល់ឧបាទានក្ខន្ធទាំង៥។ (២) បានដល់បុរិមតណ្ហា។ (៣) បានដល់ព្រះនិព្វាន។ (៤) បានដល់ទុក្ខវេទនា។ (៥) បានដល់ឧបេក្ខាវេទនា។ (៦) បានដល់សុខវេទនា បានសេចក្តីថា បើសេចក្តីសុខប្រែប្រួលទៅហើយ សេចក្តីទុក្ខក៏ត្រឡប់កើតឡើងវិញ។ (៧) បានដល់និយតមិច្ឆាទិដ្ឋិ និងអនន្តរិយកម្មទាំង៥។ (៨) បានដល់អរិយមគ្គទាំង៤។ (៩) បានដល់ធម៌ដទៃ ចាកធម៌ទាំង៣ពួកនោះ គឺនិយតមិច្ឆាទិដ្ឋិ១ អនន្តរិយកម្ម១ អរិយមគ្គ១។