ព្រះត្រៃបិដក ភាគ ១៩
អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានវចីសមាចារបរិសុទ្ធ ព្រះតថាគត គ្បីរក្សានូវវចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានមនោសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវមនោទុច្ចរិតរបស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១។ កង្វល់ ៣ យ៉ាង គឺ រាគៈ ជាកង្វល់ ១ ទោសៈ ជាកង្វល់១ មោហៈ ជាកង្វល់១។ ភ្លើង៣យ៉ាង ភ្លើង គឺរាគៈ១ ភ្លើង គឺទោសៈ១ ភ្លើង គឺមោហៈ១។ ភ្លើង ៣ យ៉ាងដទៃទៀត ភ្លើង គឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ភ្លើង គឺគហបតី ១ ។ ការរាប់នូវរូបដោយចំណែក ៣ គឺ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់ផង
(១) ១ រូបមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់
(២) ១ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការប៉ះពាល់ផង
(៣) ១។
(១) បានដល់រូបាយតនៈតែមួយយ៉ាង។ (២) បានដល់អាយតនៈទាំង៩ គឺចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ សទ្ទាយតនៈ១ គន្ធាយតនៈ១ រសាយតនៈ១ ផោដ្ឋព្វាយតនៈ១។ (៣) បានដល់សុខុមរូប ក្រៅអំពីអាយតនៈទាំង១០។
ID: 636818941066065862
ទៅកាន់ទំព័រ៖