ព្រះត្រៃបិដក ភាគ ១៩

ដែល​ចុះចូល​ ​មាន​យស​សក្តិ៍​ធំ​ ​ទៅតាម​ហែហម​ព្រះរាជ​កុមារ​នោះ​ ​ក្នុង​ទីនេះ​។​ ​បើ​ព្រះរាជ​កុមារ​ ​(​ដែល​ប្រកបដោយ​លក្ខណៈ​)​ ​ដូច្នោះ​ ​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ ​តែង​ពេញចិត្ត​ ​ត្រេកអរ​ ​ចំពោះ​នេក្ខម្មៈ​ ​នឹង​បាន​ជា​អ្នកប្រាជ្ញ​ ​មាន​ទេវតា​ ​មនុស្ស​ ​អសុរ​ ​ព្រះឥន្ទ្រ​ ​អារក្ស​ ​គន្ធព្វ​ ​នាគ​ ​សត្វ​បក្សី​ ​សត្វ​ជើង៤​ ​ដែល​មាន​យស​សក្តិ៍​ធំ​ ​ចោមរោម​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​នោះ​។​

 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​អាស្រ័យ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​បាន​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​ជា​អ្នក​ដាច់​ចុះ​នូវ​អាជ្ញា​ ​និង​គ្រឿងសស្ត្រាវុធ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មានចិត្ត​អាសូរ​ ​ករុណា​ ​តែង​អនុគ្រោះ​សព្វ​សត្វ​ ​ដោយ​ប្រយោជន៍​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​នូវ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636818881890941238
ទៅកាន់ទំព័រ៖