ព្រះត្រៃបិដក ភាគ ១៩

សង្ខារ​ ​៣​ ​យ៉ាង​ ​គឺ​ ​បុញ្ញាភិសង្ខារ​(​១​)​ ​១​ ​អបុញ្ញាភិសង្ខារ​(​២​)​ ​១​ ​អានេ​ញ្ជា​ភិ​សង្ខារ​(​៣​)​ ​១​។​ ​បុគ្គល៣​ ​ពួក​ ​គឺ​ ​បុគ្គល​ជា​សេក្ខៈ​(​៤​)​ ​១​ ​បុគ្គល​ជា​អសេក្ខៈ​(​៥​)​ ​១​ ​បុគ្គល​មិនមែន​ជា​សេក្ខៈ​ ​មិនមែន​ជា​អសេក្ខៈ​(​៦​)​ ​១​។​ ​ភិក្ខុ​ចាស់​មាន​ ​៣​ ​ពួក​ ​គឺ​ ​ចាស់​ដោយ​ជាតិ១​ ​ចាស់​ដោយ​ធម៌​ ​១​ ​ចាស់​ដោយ​ការ​សន្មតិ១​។​ ​បុញ្ញកិរិយា​វត្ថុ៣យ៉ាងគឺ​ ​បុញ្ញកិរិយា​វត្ថុ​សម្រេច​ដោយ​ទាន១​ ​បុញ្ញកិរិយា​វត្ថុ​សម្រេច​ដោយ​សីល១​ ​បុញ្ញកិរិយា​វត្ថុ​សម្រេច​ដោយ​ភាវនា១​។​ ​ហេតុ​នៃ​ការ​ចោទ៣យ៉ាងគឺ​ ​ដោយ​ឃើញ​(​៧​)​ ​១​ ​ដោយ​ឮ​(​៨​)​ ​១​ ​ដោយ​រង្កៀស​(​៩​)​ ​១​។​ ​ការ​សេពកាម​ ​៣​ ​យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​
​(​១​)​ ​បាន​ដល់​ចេតនា១៣​ ​គឺ​កាមាវចរ​កុសល​ចេតនា៨​ ​និង​រូបាវចរ​កុសល​ចេតនា៥​ ​ប្រព្រឹត្តទៅ​ដោយអំណាច​ភាវនា​។​ ​(​២​)​ ​បាន​ដល់​អកុសលចេតនា១២​។​ ​(​៣​)​ ​បាន​ដល់​អ​រូបាវចរ​កុសល​ចេតនា៤​ ​ប្រព្រឹត្តទៅ​ដោយអំណាច​ភាវនា​។​ ​ឯ​សង្ខារ​សព្ទ​នេះ​ ​ប្រែថា​ ​សភាវៈ​ធ្វើ​នូវ​សហជាត​ធម៌​ ​និង​សម្បរាយ​ផល​ធម៌​ឲ្យ​ជា​គំនរ​។​ ​(​៤​)​ ​បាន​ដល់​បុគ្គល៧ពួក​ ​មាន​បុគ្គល​ដល់​នូវ​សោតាបត្តិ​មគ្គ​ជាដើម​ ​មាន​បុគ្គល​ដែល​បាន​ដល់​នូវ​អរហត្តមគ្គ​ជាទីបំផុត​។​ ​(​៥​)​ ​បាន​ដល់​អរហត្តផល​។​ ​(​៦​)​ ​បាន​ដល់​បុគ្គល​ជា​បុថុជ្ជន​។​ ​(​៧​)​ ​ឃើញ​នូវ​ការ​ល្មើស​ដោយ​មំសចក្ខុ​ ​ឬ​ទិព្វចក្ខុ​ ​ហើយ​ចោទ​។​ ​(​៨​)​ ​ឮ​សំដី​របស់​បុគ្គល​ដទៃ​ ​ដោយ​បកតិ​សោត​ ​ឬ​ទិព្វសោត​ ​ហើយ​ចោទ​។​ ​(​៩​)​ ​ចោទ​ដោយ​សេចក្តី​រង្កៀស​ ​ព្រោះ​ឃើញ​ ​ព្រោះ​ឮ​ ​ព្រោះ​ប៉ះពាល់​ ​ដោយ​ឃាន​បសាទ​ ​ជិវ្ហាបសាទ​ ​កាយ​បសាទ​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636818941758815485
ទៅកាន់ទំព័រ៖