ព្រះត្រៃបិដក ភាគ ១៩

ពួក​សត្វ​មាន​កាម​តាំង​ឡើង​ ​ពួក​សត្វ​ទាំងនោះ​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​តាំង​ឡើង​ ​ដូចជា​មនុស្ស​ទាំងអស់​ ​និង​ទេវតា​ពួក​(​១​)​ខ្លះ​ ​និង​វិនិបាតិក​(​២​)​ ​ពួក​ខ្លះ​ ​នេះ​ជា​ការ​សេពកាម​ទី១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាម​ ​ដែល​ខ្លួន​និមិត្ត​ហើយ​ ​ពួក​សត្វ​ទាំងនោះ​ ​លុះ​និមិ្មត​ហើយ​ ​ៗ​ ​ក៏​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដូចជា​ពួក​ទេវតា​ ​ក្នុង​ជាន់​និម្មានរតី​ ​នេះ​ជា​ការ​សេពកាម​ទី២​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​មាន​កាម​ ​ដែល​ទេវតា​ដទៃ​និមិ្មត​ឲ្យ​ ​ពួក​សត្វ​ទាំងនោះ​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​ទេវតា​ដទៃ​និមិ្មត​ឲ្យ​ ​ដូចជា​ពួក​ទេវតា​ ​ក្នុង​ជាន់​បរនិម្មិតវសវត្តី​ ​នេះ​ជា​ការ​សេពកាម​ទី៣​។​ ​ការបាន​សេចក្តី​សុខ​ ​៣​ ​យ៉ាង​ ​ម្នាល​អាវុសោ​ ​មាន​ពួក​សត្វ​ធ្វើ​នូវ​សេចក្តី​សុខ​(​៣​)​ ​ឲ្យ​កើត​ឡើ​ងរឿយៗ​ ​ហើយ​ទទួល​នូវ​សេចក្តី​សុខ​ ​(​នោះ​)​ ​ដូចជា​ពួក​ទេវតា​ ​នៅក្នុង​ពួក​ព្រហ្មលោក​ ​នេះ​ជា​ការបាន​នូវ​សេចក្តី​សុខ​ទី១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ជោកជាំ​ ​ជ្រួតជ្រាប​ ​បរិបូណ៌​ពាល់ត្រូវ​ដោយ​សេចក្តី​សុខ​ហើយ​ ​ពួក​សត្វ​ទាំងនោះ​ ​
​(​១​)​ ​បាន​ដល់​កាមាវចរ​ទេវតា​ទាំង៤ជាន់​ ​គឺ​ចាតុម្មហារាជិកា១​ ​តាវត្តឹង្ស១​ ​យាមា១​ ​តុសិត១​។​ ​(​២​)​ ​បាន​ដល់​អ​បាយិ​ក​សត្វ​ទាំង៣​ ​វៀរលែង​នរក​ចេញ​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​ ​ធ្វើ​សេចក្តី​សុខ​ ​ក្នុង​បឋមជ្ឈាន​ខាងក្រោម​ឲ្យ​កើត​ ​ហើយ​សោយ​នូវ​សេចក្តី​សុខ​ ​ដែល​កើតអំពី​ផល​របស់​ឈាន​ជា​ខាងលើ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636818942218491777
ទៅកាន់ទំព័រ៖