ព្រះត្រៃបិដក ភាគ ១៩

ជួនកាល​បន្លឺ​ឧទាន​ក្នុង​កា​លម្តងៗ​ថា​ ​សុខ​ណាស់​ហ្ន៎​ ​សុខ​ណាស់​ហ្ន៎​ ​ដូចជា​ពួក​ទេវតា​នៅក្នុង​ជាន់​អាភស្សរ​ព្រហ្មលោក​ ​នេះ​ជា​ការបាន​នូវ​សេចក្តី​សុខ​ទី២​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ជោកជាំ​ជ្រួតជ្រាប​ ​បរិបូណ៌​ ​ពាល់ត្រូវ​ដោយ​សេចក្តី​សុខ​ហើយ​ ​ពួក​សត្វ​ទាំងនោះ​សន្តោស​ ​និង​សេចក្តី​សុខ​ដ៏​ល្អិត​ប៉ុណ្ណោះ​ ​ទទួល​សេចក្តី​សុខ​ក្នុងចិត្ត​ ​ដូច​ពួក​ទេវតា​នៅក្នុង​ជាន់​សុភ​កិ​ណ្ហ​ព្រហ្មលោក​ ​នេះ​ជា​ការបាន​នូវ​សេចក្តី​សុខ​ទី៣​។​ ​បញ្ញា​ ​៣​ ​យ៉ាង​ ​គឺ​ ​បញ្ញា​ជា​របស់​សេក្ខបុគ្គល​ ​១​ ​បញ្ញា​ជា​របស់​អសេក្ខ​បុគ្គល​ ​១​ ​បញ្ញា​ជា​របស់​នេវ​សេ​ក្ខា​នា​សេក្ខបុគ្គល១​។​ ​បញ្ញា៣​ ​យ៉ាង​ដទៃទៀត​ ​គឺ​ ​បញ្ញា​សម្រេច​មក​អំពី​ការ​គិត១​ ​បញ្ញា​សម្រេច​មក​អំពី​ការ​ស្តាប់១​ ​បញ្ញា​សម្រេច​មក​អំពី​ការ​ចម្រើន១​។​ ​អាវុធ៣យ៉ាង​ ​បាន​ដល់​អាវុធ​ ​គឺ​សុតៈ​ ​(​ពុទ្ធវចនៈ​)​១​ ​អាវុធ​ ​គឺ​សេចក្តី​ស្ងាត់​(​១​)​ ​១​ ​អាវុធ​ ​គឺ​បញ្ញា១​។​ ​ឥន្ទ្រិយ៣យ៉ាងគឺ​ ​ឥន្ទ្រិយ​ដែល​កើតឡើង​ ​ដល់​បុគ្គល​អ្នកប្រតិបត្តិ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​បានដឹង​នូវ​ធម៌​ ​ដែល​មិនទាន់​បានដឹង​ ​(​សោតាបត្តិ​មគ្គ​បញ្ញា​)​១​ ​ឥន្ទ្រិយ​ ​គឺ​ញាណ​ជា​គ្រឿង​ដឹង​ច្បាស់​ ​(​សោតាបត្តិផល​ញាណ​។​ល​។​ ​អរហត្តមគ្គ​ញ្ញាណ​)​១​ ​ឥន្ទ្រិយ​ ​គឺ​សេចក្តី​ដឹង​ក្នុង​ធម៌​ ​
​(​១​)​ ​ស្ងាត់​កាយ​ ​ស្ងាត់​ចិត្ត​ ​ស្ងាត់​ចាក​ឧបធិ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636818942583272641
ទៅកាន់ទំព័រ៖