ដែលបុគ្គលគួរដឹងច្បាស់ ជាធម៌ដល់នូវទីបំផុត នៃកិច្ចដោយកិរិយាដឹង (អរហត្តផលញ្ញាណ)១។ ចក្ខុ ៣ យ៉ាង គឺ មំសចក្ខុ
(១) ១ ទិព្វចក្ខុ
(២) ១ បញ្ញាចក្ខុ
(៣) ១។ សិក្ខា ៣ យ៉ាង គឺ អធិសីលសិក្ខា
(៤) ១ អធិចិត្តសិក្ខា
(៥) ១ អធិប្បញ្ញាសិក្ខា
(៦) ១។ ភាវនា ៣ យ៉ាង គឺ កាយភាវនា
(៧) ១ ចិត្តភាវនា
(៨) ១ បញ្ញាភាវនា
(៩) ១។ អនុត្តរិយៈ ៣ យ៉ាង គឺ ទស្សនានុត្តរិយៈ
(១០) ការឃើញដ៏ប្រសើរ១ បដិបទានុត្តរិយៈ
(១១) សេចក្តីប្រតិបត្តិដ៏ប្រសើរ១ វិមុត្តានុត្តរិយៈ
(១២) ការរួចចាកកិលេសដ៏ប្រសើរ១។ សមាធិ៣យ៉ាងគឺ សមាធិប្រកបដោយវិតក្កវិចារៈ
(១៣) ១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ
(១៤) ១ សមាធិមិនមានវិតក្ក និងវិចារៈ
(១៥) ១។
(១) បានដល់ភ្នែកសាច់ធម្មតា គឺចក្ខុបសាទ។ (២) បានដល់ញាណ ដែលអាស្រ័យនូវពន្លឺ។ (៣) បានដល់លោកិយបញ្ញា និងលោកុត្តរបញ្ញា។ (៤) បានដល់បាតិមោក្ខសំវរសីល។ (៥) បានដល់ឈាន ជាទីតាំងនៃវិបស្សនា។ (៦) បានដល់វិបស្សនា។ (៧) បានដល់កាយរបស់ព្រះខីណាស្រព ដែលប្រព្រឹត្តទៅក្នុងទ្វារទាំង៥។ (៨) បានដល់សមាបត្តិទាំង៨។ (៩) បានដល់អរហត្តផលបញ្ញា។ (១០) បានដល់វិបស្សនា។ (១១) បានដល់មគ្គ។ (១២) បានដល់ផល។ ន័យមួយទៀតថា ទស្សនានុត្តរិយៈ បានដល់ផល។ បដិបទានុត្តរិយៈ បានដល់មគ្គ។ វិមុត្តានុត្តរិយៈ បានដល់ព្រះនិព្វាន (អដ្ឋកថា)។ (១៣) បានដល់បឋមជ្ឈាន។ (១៤) បានដល់ទុតិយជ្ឈាន។ (១៥) បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន។