ព្រះត្រៃបិដក ភាគ ១៩

សមាធិ៣យ៉ាង​ដទៃទៀត​ ​គឺ​ ​សុញ្ញ​ត​សមាធិ១​ ​អនិមិត្ត​សមាធិ១​ ​អប្ប​ណិ​ហិត​សមាធិ១​។​ ​សេចក្តី​ស្អាត​ ​៣​ ​យ៉ាង​ ​គឺ​ ​សេចក្តី​ស្អាត​ដោយ​កាយ​ ​១​ ​សេចក្តី​ស្អាត​ដោយ​វាចា​ ​១​ ​សេចក្តី​ស្អាត​ដោយចិត្ត​ ​១​ ​។​ ​ច្បាប់​(​១​)​ ​អ្នកប្រាជ្ញ​ ​៣​ ​យ៉ាង​ ​គឺ​ ​ច្បាប់​អ្នកប្រាជ្ញ​ផ្លូវកាយ​ ​១​ ​ច្បាប់​អ្នកប្រាជ្ញ​ផ្លូវ​វាចា​ ​១​ ​ច្បាប់​អ្នកប្រាជ្ញ​ផ្លូវចិត្ត​ ​១​ ​។​ ​សេចក្តី​ឈ្លាស​ ​៣​ ​យ៉ាង​ ​គឺ​ ​សេចក្តី​ឈ្លាស​ក្នុង​ការ​ចម្រើន១​ ​សេចក្តី​ឈ្លាស​ក្នុង​ការ​វិនាស​ ​១​ ​សេចក្តី​ឈ្លាស​ក្នុង​ឧបាយ​(​២​)​ ​១​។​ ​សេចក្តី​ស្រវឹង៣​ ​យ៉ាង​ ​គឺ​ ​ស្រវឹង​ដោយ​ការ​មិន​មាន​រោគ១​ ​ស្រវឹង​ដោយ​វ័យ​ ​១​ ​ស្រវឹង​ដោយ​ជាតិ​ត្រកូល​ ​១​ ​។​ ​អធិបតេយ្យ​ ​៣​ ​យ៉ាង​ ​គឺ​ ​អត្តាធិបតេយ្យ​(​៣​)​ ​១​ ​លោកាធិបតេយ្យ​(​៤​)​ ​១​ ​ធម្មាធិបតេយ្យ​(​៥​)​ ​១​។​ ​កថាវត្ថុ៣យ៉ាងគឺ​ ​បុគ្គល​ប្រារព្ធ​អតីតកាល​
​(​១​)​ ​សេចក្តី​ប្រតិបត្តិ​ ​ធ្វើ​មនុស្ស​ឲ្យ​ទៅជា​អ្នកប្រាជ្ញ​។​ ​(​២​)​ ​ហេតុ​របស់​ផ​លនោះៗ​។​ ​(​៣​)​ ​ការ​ធ្វើខ្លួន​ឲ្យ​ជាធំ​ ​ហើយ​មិន​ធ្វើបាប​។​ ​(​៤​)​ ​ការ​ធ្វើ​លោក​ឲ្យ​ជាធំ​ ​ហើយ​មិន​ធ្វើបាប​។​ ​(​៥​)​ ​ការ​ធ្វើ​លោកុត្តរធម៌​ឲ្យ​ជាធំ​ ​ហើយ​មិន​ធ្វើបាប​។​ ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​សីល​និទ្ទេស​ថា​ ​បុគ្គល​មានប្រាថ្នា​នឹង​លះបង់​នូវ​អំពើ​ដែល​មិន​សមគួរ​ដល់​ខ្លួន​ ​ហើយ​មាន​សេចក្តី​គោរព​ក្នុង​ខ្លួន​ ​ហើយ​ប្រព្រឹត្ត​នូវ​សីល​ណា​ ​សីល​នោះ​ ​ហៅថា​ ​អត្តាធិបតេយ្យ​សីល​។​ ​បុគ្គល​មានប្រាថ្នា​នឹង​ចៀសវាង​ពាក្យ​និន្ទា​អំពី​សត្វលោក​ ​ហើយ​មាន​សេចក្តី​គោរព​ចំពោះ​លោក​ ​ហើយ​ប្រព្រឹត្ត​នូវ​សីល​ណា​ ​សីល​នោះ​ ​ហៅថា​ ​លោកាធិបតេយ្យ​សីល​។​ ​បុគ្គល​មានប្រាថ្នា​នឹង​បូជា​នូវ​ធម៌​ដ៏​ថ្លៃថ្លា​ ​ហើយ​មាន​សេចក្តី​គោរព​ក្នុង​ធម៌​ ​ហើយ​ប្រព្រឹត្ត​នូវ​សីល​ណា​ ​សីល​នោះ​ ​ហៅថា​ ​ធម្មាធិបតេយ្យ​សីល​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636818947780499905
ទៅកាន់ទំព័រ៖