ព្រះត្រៃបិដក ភាគ ១៩
និយាយពាក្យថា រឿងយ៉ាងនេះ កើតមានក្នុងអតីតកាលហើយ១ បុគ្គលប្រារព្ធអនាគតកាល និយាយពាក្យថា រឿងយ៉ាងនេះ នឹងមានក្នុងអនាគតកាល១ បុគ្គលប្រារព្ធបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះ កើតឡើងក្នុងកាលឥឡូវនេះ១។ វិជ្ជា ៣ យ៉ាង គឺ ញាណជាគ្រឿងរឭកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់នៅអាស្រ័យក្នុងកាលមុន ជាវិជ្ជា ១ សេចក្តីដឹងក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា១ សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅ នៃអាសវៈទាំងឡាយ ជាវិជ្ជា១។ វិហារធម៌ (ធម៌ជាគ្រឿងនៅ) ៣ យ៉ាង គឺ ទិព្យវិហារ
(១) ១ ព្រហ្មវិហារ
(២) ១ អរិយវិហារ
(៣) ១ ។ បាដិហារ ៣ យ៉ាង គឺ ឥទ្ធិបាដិហារ្យ
(៤) ១ អាទេសនាបាដិហារ្យ
(៥) ១ អនុសាសនីបាដិហារ្យ
(៦) ១។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បីៗទាំងនេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញ
(១) បានដល់សមាបត្តិទាំង៨។ (២) អប្បមញ្ញា៤ គឺមេត្តា១ ករុណា១ មុទិតា១ ឧបេក្ខា១។ (៣) [ផលសមាបត្តិ។ (៤) សេចក្តីអស្ចារ្យដោយឫទ្ធិ។ (៥) សេចក្តីអស្ចារ្យដោយទាយចិត្តសត្វដទៃ។ (៦) សេចក្តីអស្ចារ្យដោយការប្រៀនប្រដៅ ដោយសីលសមាធិបញ្ញា។ ចូរមើលក្នុងកេវដ្តសូត្រសីលក្ខន្ធវគ្គ។
ID: 636818948427376905
ទៅកាន់ទំព័រ៖