ព្រះត្រៃបិដក ភាគ ១៩
ច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និង មនុស្សទាំងឡាយ។
ចប់ពួកធម៌បីៗ ដែលរាប់ចូលក្នុងការសង្គាយនា។
[១០០] ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌បួនៗ តើដូចម្តេច។ សតិបដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួនដោយល្អ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក
(១) ១។ ពិចារណារឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ១។ ពិចារណារឿយៗ នូវចិត្ត ក្នុងចិត្ត១។
(១) សំដៅយកកាយ ឬឧបាទានក្ខន្ធទាំង៥។
ID: 636818948895603686
ទៅកាន់ទំព័រ៖