ព្រះត្រៃបិដក ភាគ ១៩

ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​នោះ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ១​ ​ភិក្ខុ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​ព្រោះ​លះបង់​នូវ​ទុក្ខ​ផង​ ​ព្រោះ​អស់​ទៅ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ក្នុង​កាលមុន​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា១​។​
 [​១០៤​]​ ​សមាធិ​ភាវនា​(​១​)​ ​៤យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សមាធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សមាធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​(​២​)​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សមាធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សតិ​ ​និង​សម្បជញ្ញៈ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​សមាធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​
​(​១​)​ ​ការ​ធ្វើស​មា​ធិ​ឲ្យ​ដុះដាល​ឡើង​។​ ​(​២​)​ ​បាន​ដល់​មគ្គញ្ញាណ​ ​ផលញ្ញាណ​ ​សព្វញ្ញុតញ្ញាណ​ ​បច្ចវេក្ខណញ្ញាណ​ ​និង​វិបស្សនាញាណ​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636818950428611369
ទៅកាន់ទំព័រ៖