ព្រះត្រៃបិដក ភាគ ១៩
មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំង៣នេះ គឺជាអ្នកមានកែងជើងវែង១ មានម្រាមដៃ និងម្រាមជើងវែងៗ១ មានកាយត្រង់ ដូចជាកាយព្រហ្ម១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈ (ទាំង៣)នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងនូវជន្មាយុ ឲ្យរស់នៅបានយូរ មនុស្សជាសឹកសត្រូវ និងជាបច្ចាមិត្តណាមួយ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានទេ កាលបើបានជាស្តេច នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែងផង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងជន្មាយុរស់នៅបានយូរ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុងលោកនេះ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
ID: 636818882199858907
ទៅកាន់ទំព័រ៖