ព្រះត្រៃបិដក ភាគ ១៩

ដូចម្តេច​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដូចម្តេច​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អាលោក​សញ្ញា​(​១​)​ ​អធិដ្ឋាន​ ​នូវ​ទិវា​សញ្ញា​ថា​(​២​)​ ​ថ្ងៃ​យ៉ាងណា​ ​យប់​យ៉ាងនោះ​ ​យប់​យ៉ាងណា​ ​ថ្ងៃ​យ៉ាងនោះ​ ​មានចិត្ត​បើក​ចេញ​ស្រឡះ​ ​ឥតមាន​អ្វី​រួបរឹត​បិទបាំង​ ​ចំរើន​ចិត្ត​ ​ដែល​ប្រកបដោយ​ពន្លឺ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដូចម្តេច​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សតិ​ ​និង​សម្បជញ្ញៈ​។​
​(​១​)​ ​សេចក្តី​សំគាល់​ក្នុង​ពន្លឺ​។​ ​(​២​)​ ​សេចក្តី​សំគាល់​ថា​ថ្ងៃ​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636818950895898096
ទៅកាន់ទំព័រ៖