ព្រះត្រៃបិដក ភាគ ១៩
[១០៧] អបស្សេនធម៌ គឺធម៌ជាទីពឹងផ្អែក៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវរបស់ដែលគួរសេព
(១) ១ ពិចារណាហើយ អត់សង្កត់នូវហេតុដែលគួរអត់សង្កត់
(២) ១ (ពិចារណា)ហើយ វៀរនូវរបស់ដែលគួរវៀរ
(៣) ១ (ពិចារណា)ហើយ បន្ទោបង់នូវហេតុដែលគួរបន្ទោបង់
(៤) ១។
[១០៨] អរិយវង្ស
(៥) ៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរណានីមួយ តែងសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែចីវរ មិនអន្ទះអន្ទែង ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាល
(១) ការប្រើប្រាស់បច្ច័យ មានចីវរជាដើម។ (២) ការអត់ទ្រាំនូវហេតុ មានត្រជាក់ និងក្តៅជាដើម។ (៣) ការចៀសវាងនូវសត្វកាច មានដំរីជាដើម។ (៤) ការបន្ទោបង់នូវអកុសលធម៌ មានកាមវិតក្កជាដើម។ (៥) ប្រវេណីនៃព្រះអរិយបុគ្គល មានព្រះពុទ្ធជាដើម។
ID: 636818952664949280
ទៅកាន់ទំព័រ៖