ព្រះត្រៃបិដក ភាគ ១៩

អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់​ទំ​លាប់​ចាស់១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​បិណ្ឌបាត​ណា​នីមួយ​ ​តែង​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​បិណ្ឌបាត​ណា​នីមួយ​ ​មិនដល់​នូវ​ការស្វែងរក​ ​ដែល​មិន​សមគួរ​ ​ព្រោះហេតុតែ​បិណ្ឌបាត​ ​មិន​អន្ទះអន្ទែង​ ​ព្រោះ​មិនបាន​បិណ្ឌបាត​ ​បាន​បិណ្ឌបាត​ហើយ​ ​មិន​រីករាយ​ ​មិន​ជ្រុលជ្រប់​ ​មិនបាន​ឲ្យ​តណ្ហា​គ្រប​សង្កត់​ ​ជា​អ្នកមាន​សេចក្តី​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​ហើយ​បរិភោគ​ ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សេចក្តី​សន្តោស​ ​ដោយ​បិណ្ឌបាត​ណា​នីមួយ​នោះ​ឯង​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ឈ្លាសវៃ​ ​ជា​បុគ្គល​មិន​ខ្ជិលច្រអូស​ ​មានសម្បជញ្ញៈ​ ​មានសតិ​តាំងនៅ​មាំ​ ​ក្នុង​សេចក្តី​សន្តោស​នោះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់​ទំ​លាប់​ចាស់១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​សេនាសនៈ​ណា​នីមួយ​ ​តែង​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​សេនាសនៈ​ណា​នីមួយ​ ​មិនដល់​នូវ​ការស្វែងរក​ ​ដែល​មិន​សមគួរ​ ​ព្រោះហេតុតែ​សេនាសនៈ​ ​មិន​អន្ទះអន្ទែង​ ​ព្រោះ​មិនបាន​សេនាសនៈ​ ​បាន​សេនាសនៈ​ហើយ​ ​មិន​រីករាយ​ ​មិន​ជ្រុលជ្រប់​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636818952955605905
ទៅកាន់ទំព័រ៖