ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយឲ្យកាមវិតក្កៈ ដែលកើតឡើងហើយ ឲ្យអាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្តោយឲ្យព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ មិនបណ្តោយឲ្យវិហឹសាវិតក្កៈ ដែលកើតឡើងហើយ អាស្រ័យនៅបាន គឺលះបង់។បេ។ មិនបណ្តោយឲ្យអកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការលះ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចំរើន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវេវេកធម៌ អាស្រ័យនូវវិរាគធម៌ អាស្រ័យនូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីការលះកិលេស។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើនសមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេកធម៌
ID: 636818953818235244
ទៅកាន់ទំព័រ៖