ព្រះត្រៃបិដក ភាគ ១៩
អាស្រ័យនូវវិរាគធម៌ ចំរើននូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការចំរើន។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការរក្សារឿយៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សារឿយៗ នូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើងហើយ គឺអដ្ឋិកសញ្ញា
(១) បុឡុវកសញ្ញា
(២) វិនីលកសញ្ញា
(៣) វិច្ឆិទ្ទកសញ្ញា
(៤) ឧទ្ធុមាតកសញ្ញា
(៥) ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការរក្សារឿយៗ។
[១១០] ញាណ គឺសេចក្តីដឹង៤យ៉ាង គឺសេចក្តីដឹងក្នុងធម៌ គឺមគ្គផល១ សេចក្តីដឹងក្នុងលំនាំរបស់ញាណនោះ១ សេចក្តីដឹងក្នុងកិរិយាកំណត់ចិត្ត របស់បុគ្គលដទៃ១ សេចក្តីដឹងក្នុងការសន្មតិ១។ ញាណ គឺសេចក្តីដឹង៤យ៉ាងដទៃទៀត គឺសេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងទុក្ខសមុទយ១ សេចក្តីដឹងក្នុងទុក្ខនិរោធ១ សេចក្តីដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា១។
(១) សេចក្តីសំគាល់ក្នុងអដ្ឋិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង។ (២) សេចក្តីសំគាល់ក្នុងបុឡុវកអសុភ គឺអសុភដែលមានដង្កូវចុះ។ (៣) សេចក្តីសំគាល់ក្នុងវិនីលកអសុភ គឺអសុភ ដែលមានសម្បុរខៀវ។ (៤) សេចក្តីសំគាល់ក្នុងវិច្ឆិទ្ទកអសុភ គឺអសុភដែលដាច់ពាក់កណ្តាលខ្លួន។ (៥) សេចក្តីសំគាល់ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង។
ID: 636818954527695823
ទៅកាន់ទំព័រ៖