ព្រះត្រៃបិដក ភាគ ១៩

[​៨​]​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ភ័យ​ ​អំពី​សេចក្តី​ស្លាប់​ ​ដែល​ហៅថា​ ​មរណៈ​ ​ចំពោះខ្លួន​ឯង​ហើយ​ ​បាន​វៀរ​ស្រឡះ​ ​ចាក​ការ​សម្លាប់​នូវ​សត្វ​ដទៃ​ ​ព្រោះ​អំពើ​សុចរិត​នេះឯង​ ​ព្រះ​តថាគត​នោះ​ ​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​សោយ​ផលវិបាក​របស់​កម្ម​ ​ដែល​បាន​ធ្វើ​ទុក​ល្អ​ហើយ​។​ ​លុះ​ច្យុត​ចាក​(​ឋានសួគ៌​)​នោះ​ ​មក​កើត​ក្នុង​មនុស្សលោក​នេះ​ទៀត​ ​ក៏បាន​នូវ​លក្ខណៈ​ទាំង៣នេះ​ ​ក្នុង​ភព​នេះ​ ​គឺជា​អ្នកមាន​កែងជើង​វែង​ទូលាយ១​ ​មាន​កាយ​ត្រង់​ល្អ​ស្អាត​ ​ដូចជា​កាយ​ព្រហ្ម១​។​ ​មាន​ភ្នែន​ល្អ​ ​មាន​រូប​នៅក្មេង​ ​មាន​ទ្រង់ទ្រាយ​ល្អ​ ​មាន​ជាតិ​ល្អ​ ​មាន​អង្គុលិ​របស់​ព្រះ​តថាគត​នោះ​ ​ទន់ល្វន់​វែង​ល្អ​ ​ព្រះ​តថាគត​ ​ប្រកបដោយ​មហាបុរិសលក្ខណៈ៣​ ​(​នេះ​)​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636818882466854179
ទៅកាន់ទំព័រ៖