ព្រះត្រៃបិដក ភាគ ១៩

សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះសង្ឃ​ថា​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ល្អ​ហើយ​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ត្រង់​ហើយ​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​គួរ​ហើយ​ ​បើ​រាប់​ជាគូ​នៃ​បុរស​ ​បាន៤គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​បាន៨​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​នេះ​ ​គួរ​ទទួល​នូវ​ចតុបច្ច័យ​ ​ដែលគេ​នាំមក​អំពី​ចម្ងាយ​ ​ហើយ​បូជា​ ​គួរ​ទទួល​នូវ​សក្ការៈ​ ​ដែលគេ​តាក់តែង​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណា​ ​(​ទាន​)​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក១​ ​ប្រកបដោយ​សីល​ ​ជាទី​ត្រេកអរ​នៃ​ព្រះ​អរិយៈ​ ​គឺជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​មិន​ពពាល​ ​មិន​ពព្រុះ​ ​ជា​ភុជិស្ស​សីល​ ​(​មិនមែន​ជា​ខ្ញុំ​តណ្ហា​)​ ​ជា​សីល​ដែល​អ្នកប្រាជ្ញ​សរសើរ​ ​ជា​សីល​មិន​ជ្រោកជ្រាក​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​សមាធិ១​។​
 [​១១៣​]​ ​សាមញ្ញ​ផល​(​១​)​ ​មាន៤យ៉ាង​ ​គឺ​ ​សោតាបត្តិផល១​ ​សកទាគាមិផល១​ ​អនាគាមិផល១​ ​អរហត្តផល១​។​
​(​១​)​ ​ផល​នៃ​សមណធម៌​ ​ឬ​ផ​លភ្នួស​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636818955273918504
ទៅកាន់ទំព័រ៖