ព្រះត្រៃបិដក ភាគ ១៩
[១១៤] ធាតុ៤យ៉ាង គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។
[១១៥] អាហារ៤យ៉ាងគឺ អាហារគួរធ្វើឲ្យជាពំនូត
(១) គ្រោតគ្រាតក្តី ល្អិតក្តី១ ផស្សៈ
(២) ជាអាហារទី២ មនោសញ្ចេតនា
(៣) ជាអាហារទី៣ វិញ្ញាណ
(៤) ជាអាហារទី៤។
[១១៦] វិញ្ញាណដ្ឋិតិ (ធម្មជាតិ ជាទីតាំងនៅរបស់វិញ្ញាណ) ៤យ៉ាង ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប ចូលទៅអាស្រ័យនូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ១។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យវេទនា១។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យសញ្ញា១។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងសង្ខារ មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ ចូលទៅអាស្រ័យ នូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចំរើនលូតលាស់ធំទូលាយ១។
(១) បានដល់បាយ និងនំ ជាដើម តែងនាំមកនូវឱជដ្ឋមករូប។ (២) បានដល់ផស្សៈទាំង៦ មានចក្ខុសម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង៣។ (៣) បានដល់កុសលាកុសលចេតនា ដែលអាស្រ័យនឹងចិត្ត ចេតនានោះ ចែកទៅជា៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង៣។ (៤) បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ។
ID: 636818955838480796
ទៅកាន់ទំព័រ៖