ព្រះត្រៃបិដក ភាគ ១៩
[១១៧] ការលុះអគតិ៤យ៉ាងគឺ បុគ្គលលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១។
[១១៨] ការកើតឡើងនៃតណ្ហា៤យ៉ាង ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែចីវរ១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែបិណ្ឌបាត១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែសេនាសនៈ១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែវត្ថុថ្លៃថ្លាយ៉ាងក្រៃលែង១
(១) ។
[១១៩] បដិបទា៤យ៉ាង គឺបដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយយឺតយូរ១ បដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១ បដិបទាជាសុខ តែត្រាស់ដឹងបានដោយយឺតយូរ១ បដិបទាជាសុខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១។
[១២០] បដិបទា៤យ៉ាងដទៃទៀត គឺ បដិបទាមិនអត់ធន់ (នឹងត្រជាក់ជាដើម)១ បដិបទាអត់ធន់បាន១ បដិបទាទូន្មាន (នូវឥន្ទ្រិយ) បាន១ បដិបទារម្ងាប់ (វិតក្កៈ)បាន១។
(១) បានដល់គិលានភេសជ្ជបច្ច័យ មានប្រេង ទឹកឃ្មុំ ទឹកអំពៅជាដើម។
ID: 636818956350150061
ទៅកាន់ទំព័រ៖