ព្រះត្រៃបិដក ភាគ ១៩
[១២១] ចំណែកធម៌៤យ៉ាង គឺសេចក្តីមិនលោភ ជាចំណែកធម៌១ សេចក្តីមិនព្យាបាទ ជាចំណែកធម៌១ ការនឹករឭកត្រូវ ជាចំណែកធម៌១ ការតាំងចិត្តទុកត្រូវ ជាចំណែកធម៌១។
[១២២] ការសមាទានធម៌៤យ៉ាង ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្នផង មានផលជាទុក្ខតទៅខាងមុខ
(១) ផង១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្ន តែមានផលជាសុខតទៅខាងមុខ
(២) ១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ
(៣) ១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅខាងមុខ
(៤) ផង។
[១២៣] ធម្មក្ខន្ធ៤យ៉ាង គឺ សីលក្ខន្ធ(៥) ១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១។
(១) បានដល់សេចក្តីប្រតិបត្តិរបស់ពួកអចេល។ (២) ការប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធរបស់បុគ្គលដែលមានកិលេសក្រាស់ មិនអាចនឹងឈោងចាប់យកព្រះអរហត្តបាន ហើយក៏ស្រែកយំ មានមុខទទឹកដោយទឹកភ្នែក។ (៣) ការប្រព្រឹត្តធម៌របស់បុគ្គលដែលមានចិត្តធ្លាក់ចុះទៅក្នុងកាម។ (៤) សាសនព្រហ្មចរិយរបស់បុគ្គលខ្លះ បើទុកជាមិនបាននូវបច្ច័យទាំង៤ ក៏គង់នៅប្រកបដោយសេចក្តីសុខ ដោយអំណាចឈាន និងវិបស្សនា។ (៥) ខន្ធក្នុងទីនេះ ប្រែថា គុណសីលក្ខន្ធ ប្រែថា គុណគឺសីល។
ID: 636818957061760763
ទៅកាន់ទំព័រ៖