ព្រះត្រៃបិដក ភាគ ១៩

 [​១២៤​]​ ​កំឡាំង៤យ៉ាង​ ​គឺ​កំឡាំង​ព្យាយាម១​ ​កំឡាំង​សតិ១​ ​កំឡាំង​សមាធិ១​ ​កំឡាំង​បញ្ញា១​។​
 [​១២៥​]​ ​អ​ធិ​ដ្ឋា​(​១​)​ ​៤យ៉ាងគឺ​ ​អធិដ្ឋាន​ ​គឺ​មគ្គផល​បញ្ញា១​ ​អធិដ្ឋាន​ ​គឺ​វចី​សច្ចៈ១​ ​អធិដ្ឋាន​ ​គឺ​ការ​លះបង់​នូវ​អាមិសៈ១​ ​អធិដ្ឋាន​ ​គឺ​ការ​រម្ងាប់​នូវ​កិលេស១​។​
 [​១២៦​]​ ​បញ្ហាព្យាករណ៍​ ​(​ការ​ឆ្លើយ​ប្រស្នា​)​៤យ៉ាង​ ​គឺ​ ​ប្រស្នា​ដែល​គួរ​ឆ្លើយ​ទៅ​តែម្តង១​ ​ប្រស្នា​ដែល​គួរ​សួរ​តប​ទៅវិញ​ ​ហើយ​ទើប​ឆ្លើយ១​ ​ប្រស្នា​ដែល​គួរ​ឆ្លើយ​ចែករលែក​ឲ្យ​ពិស្តារ១​ ​ប្រស្នា​ដែល​គួរ​បញ្ឈប់​ទុក១​។​
 [​១២៧​]​ ​កម្ម៤យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កម្ម​ខ្មៅ​(​២​)​ ​ឲ្យផល​ខ្មៅ​ក៏​មាន១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កម្ម​ស​(​៣​)​ ​ឲ្យ​ផល​សក៏​មាន១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​(​៤​)​ ​ឲ្យផល​ទាំង​ខ្មៅ​ទាំង​សក៏​មាន១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កម្ម​មិន​ខ្មៅ​មិន​ស​(​៥​)​ ​ឲ្យផល​ទាំង​មិន​ខ្មៅ​ ​ទាំង​មិន​ស​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​អស់កម្ម១​។​
​(​១​)​ ​ធម្មជាត​ជាទី​តាំង​នៃ​បុរស​មានគុណ​ដ៏​ក្រៃលែង​។​ ​(​២​)​ ​បាន​ដល់​អកុសលកម្មបថ១០​ ​ឲ្យផល​ខ្មៅ​ ​គឺ​ឲ្យ​ទៅ​កើត​ក្នុង​អបាយ​។​ ​(​៣​)​ ​គឺ​អកុសលកម្ម​បទ១០​ ​ឲ្យ​ផលស​ ​គឺ​ឲ្យ​ទៅ​កើត​ក្នុង​សួគ៌​។​ ​(​៤​)​ ​គឺ​អកុសល​ ​និង​កុសល​ច្រឡំ​លាយ​គ្នា​ ​ឲ្យផល​ទាំង​ខ្មៅ​ ​ទាំង​ស​ ​គឺ​ដូចជា​សត្វ​ខ្លះ​ ​ទៅ​កើតជា​សត្វ​ដំរី​ ​ដោយ​អកុសល​ ​បាន​មក​ដំរី​ជាម​ង្គល​ ​គេ​ឲ្យ​នៅជា​សុខ​ដោយ​កុសល​ ​សត្វ​ខ្លះទៅ​កើត​ក្នុង​រាជត្រកូល​ដោយ​កុសល​ ​តែ​ត្រឡប់​បាន​សេចក្តី​ទុក្ខ​វិញ​ដោយ​អកុសល​។​ ​(​៥​)​ ​បាន​ដល់​មគ្គញ្ញាណ​ទាំង៤​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636818957842085395
ទៅកាន់ទំព័រ៖