ព្រះត្រៃបិដក ភាគ ១៩
[១២៨] ធម៌ដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់៤យ៉ាង គឺបុព្វេនិវាស (ដែលខ្លួនអាស្រ័យនៅក្នុងកាលមុន) ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ១ ចុតូបបាត (ចុតិ និងបដិសន្ធិ) របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយទិព្វចក្ខុ១ វិមោក្ខ៨ប្រការ ត្រូវធ្វើឲ្យជាក់ច្បាស់ដោយនាមកាយ១ ធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយអរហត្តផលបញ្ញា១។
[១២៩] ឱឃៈ (ធម៌ជាគ្រឿងពន្លិចសត្វ)៤យ៉ាងគឺ កាមោឃៈ
(១) ១ ភវោឃៈ
(២) ១ ទិដ្ឋោឃៈ
(៣) ១ អវិជ្ជោឃៈ
(៤) ១។
[១៣០] យោគៈ (ធម៌ជាគ្រឿងប្រកបសត្វក្នុងវដ្តៈ) ៤យ៉ាង គឺ កាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។
[១៣១] វិសំយោគៈ (ធម៌ជាគ្រឿងដោះសត្វ)៤យ៉ាង គឺធម៌ជាគ្រឿងដោះសត្វ ចាកកាមយោគៈ
(៥) ១ ធម៌ជាគ្រឿងដោះសត្វចាកភវយោគៈ
(៦) ១ ធម៌ជាគ្រឿងដោះសត្វចាកទិដ្ឋិយោគៈ
(៧) ១ ធម៌ជាគ្រឿងដោះសត្វ ចាកអវិជ្ជាយោគៈ
(៨) ១។
(១) រាគៈ ប្រកបដោយកាមគុណទាំង៥ ហៅថា កាមោឃៈ។ (២) ឆន្ទរាគប្រព្រឹត្តទៅក្នុងរូបភព និងអរូបភព ហៅថា ភវោឃៈ។ មួយទៀតថា សេចក្តីអាល័យក្នុងឈានក្តី រាគប្រកបដោយសស្សតទិដ្ឋិក្តី ហៅថា ភវោឃៈដែរ។ (៣) ទិដ្ឋិ៦២ ហៅថា ទិដ្ឋោឃៈ។ (៤) សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង៤ ហៅថា អវិជ្ជោឃៈ។ (៥) សំដៅយកអសុភជ្ឈាន ឬអនាគាមិមគ្គ។ (៦) អរហត្តមគ្គ។ (៧) សោតាបត្តិមគ្គ។ (៨) អរហត្តមគ្គ (អដ្ឋកថា)។
ID: 636818958763708109
ទៅកាន់ទំព័រ៖